ព័ត៌មានអន្តរជាតិ

​ វិមានក្រឹមឡាំង៖​ លោក​ ពូទី​ន​ នៅតែបើកចំហ​សម្រាប់ការចរចាជាមួយអឺរ៉ុប

មូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឧ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ​ ពូទីន នៅតែបើកចំហសម្រាប់ការចរចាជាមួយអឺរ៉ុប។

លោក Peskov បានលេីកឡេីងថា វាមានភាពវិជ្ជមានដែលប្រទេសនានានៅអឺរ៉ុប​ កំពុងពិភាក្សាអំពីតម្រូវការក្នុងការកំណត់អត្តសញ្ញាណតំណាង​ សម្រាប់ការចរចាដែលអាចធ្វើទៅបានជាមួយរុស្ស៊ី ទោះបីជាមិនទាន់មានជំហានជាក់ស្តែងណាមួយត្រូវបានអនុវត្តរហូតមកដល់ពេលនេះក៏ដោយ។

លោកបានបន្ថែមថា លទ្ធភាពនៃការសន្ទនាជាមួយអឺរ៉ុប​ នឹងអាស្រ័យលើការបន្តដំណើរការសន្តិភាពអ៊ុយក្រែនឡើងវិញបន្ទាប់ពីការផ្អាកការចរចាបច្ចុប្បន្ន។

ពីមុនកាសែត Reuters បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប​ នឹងពិភាក្សានៅថ្ងៃព្រហស្បតិ៍អំពីរបៀបចូលទៅជិតការចរចាណាមួយ​ ដែលអាចធ្វើទៅបាននាពេលអនាគតជាមួយរុស្ស៊ី៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

Most Popular

To Top