ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ចង់ក្លាយជាក្រុមហ៊ុនដំបូងគេ ធ្វើដំណើរទៅកាន់ភព ព្រះចន្ទនៅឆ្នាំ ២០២៨

ជប៉ុន ៖ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន និងក្រុមហ៊ុនបុត្រសម្ព័ន្ធពាណិជ្ជកម្មរបស់ខ្លួនគឺ JAL Group បានប្រកាសនៅថ្ងៃទី ២៦ ខែឧសភាថា ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន និងក្រុមហ៊ុនបុត្រ សម្ព័ន្ធពាណិជ្ជកម្មរបស់ខ្លួនគឺ JALUX នឹងចាប់ផ្តើមលក់កន្លែង ផ្ទុកទំនិញនៅលើយានចុះ ចតទៅកាន់ភពព្រះចន្ទ ដោយក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេ ដែលផ្តល់ជូនការដឹកជញ្ជូនពាណិជ្ជកម្មទៅកាន់ផ្ទៃភពព្រះច័ន្ទ។

ក្រុមហ៊ុន JAL, JALUX និង ispace បាននិយាយ ក្នុងសេចក្តីប្រកាសរួមគ្នារបស់ពួកគេថា ក្រុមហ៊ុនទាំងនេះនឹងលក់កន្លែងដាក់ឥវ៉ាន់ ដែលបែងចែកក្នុងកុងតឺន័រតូចមួយ ត្រូវបានរចនាឡើងជាពិសេស ដែលមានឈ្មោះថា Möbius Ark ទៅឲ្យក្រុមហ៊ុនឯកជន និងរដ្ឋាភិបាលមូលដ្ឋានទូទាំង ប្រទេសជប៉ុន ចាប់ពីថ្ងៃទី ២៧ ខែឧសភា។ កុងតឺន័រនេះនឹងហោះហើរ ទៅកាន់ភពព្រះចន្ទនៅលើយានចុះ ចតភពព្រះច័ន្ទដែលដំណើរការដោយក្រុមហ៊ុន ispace នៅទីក្រុងតូក្យូ ក្នុងបេសកកម្មដែលគ្រោងទុកសម្រាប់ឆ្នាំ ២០២៨។ គម្រោងនេះត្រូវបានគេហៅជាផ្លូវការថា គម្រោងបេតិកភណ្ឌឆ្លងកាត់ភពព្រះចន្ទ ARGO។

ចក្តីប្រកាសព័ត៌មានរួមគ្នា ក្រុមហ៊ុនទាំង ៣ បានលើកឡើងពីហានិភ័យនៃការបាត់បង់បេតិកភណ្ឌវប្បធម៌ដោយសារការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិធំៗ និងជម្លោះ ហើយបាននិយាយថា ការផ្សព្វផ្សាយនេះគឺជាផ្នែកមួយផ្នែកនៃទីផ្សារ ផ្នែកមួយផ្នែកនៃគម្រោងបេតិកភណ្ឌ។ អ្នកទិញអាចវេចខ្ចប់កន្លែងដាក់ឥវ៉ាន់ជាមួយនឹងមុខម្ហូបពិសេសក្នុងតំបន់ ផលិតផលពិសេស ឬវត្ថុបុរាណវប្បធម៌ ហើយរក្សាទុកវានៅលើផ្ទៃភពព្រះច័ន្ទសម្រាប់អ្វីដែលក្រុមហ៊ុនពិពណ៌នាថា ជាការរក្សាទុកសុវត្ថិភាពរយៈពេលវែង។ បរិស្ថាននៃភពព្រះច័ន្ទផ្តល់នូវមធ្យោបាយមួយដើម្បីថែរក្សាវត្ថុបែបនេះសម្រាប់មនុស្សជំនាន់ក្រោយ នេះ ។

ពាក្យស្លោករបស់គម្រោង “The Ark Relaying for Generations Onward” ទទួលបានការបំផុសគំនិតពី Argo Navis ជាក្រុមតារានិករដែលពណ៌នាអំពីកប៉ាល់ទេវកថារបស់លោក Jason និង Argonauts។

ក្រុមហ៊ុន JAL បាននិយាយថា កុងតឺន័រ Möbius Ark មានទំហំប្រហែល ២០ គុណ ២០ សង់ទីម៉ែត្រ និងជម្រៅ ១០ សង់ទីម៉ែត្រ ជាមួយនឹងបន្ទប់ខាងក្នុង និងសម្ភារៈត្រូវបានរចនាឡើងដើម្បីទប់ទល់នឹងបរិស្ថានភពព្រះចន្ទ។ JALUX កំពុងអភិវឌ្ឍកុងតឺន័រ និងស្នើសុំមាតិកា ខណៈ JAL នឹងសម្របសម្រួលជាមួយដៃគូក្នុងតំបន់លើអ្វីដែលចូលទៅខាងក្នុង។ ispace នឹងដឹកកុងតឺន័រឡើងលើផ្ទៃ ហើយថតរូបវាបន្ទាប់ពីចុះចត ហើយតម្លៃមិនត្រូវបានបង្ហាញឲ្យដឹងនោះទេ៕

Most Popular

To Top