កូរ៉េខាងត្បូង៖យោងតាមការ ចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ថ្មីៗនេះតារាសម្តែងជនជាតិ កូរ៉េខាងត្បូង ដ៏ល្បីឈ្មោះ លោក Kim Soo Hyun បានចេញសេចក្តីថ្លែងការណ៍ ជាផ្លូវការមួយ បន្ទាប់ពីដីកាចាប់ខ្លួនលោក Kim Se Ui មកពីវិទ្យាស្ថាន Garosero ពីបទបរិហារកេរ្តិ៍ ។
សេចក្តីថ្លែងការណ៍នេះ បានសម្តែង ការដឹងគុណចំពោះអាជ្ញាធរស៊ើបអង្កេតសម្រាប់ការ បង្ហាញការពិតដោយផ្អែក លើភស្តុតាង ជាក់ស្តែង ហើយបាន បញ្ជាក់ថា លោក Kim Soo Hyun បានចំណាយពេលមួយឆ្នាំចុង ក្រោយធ្វើការដើម្បីបញ្ជាក់ពីពិត។
ថ្មីៗនេះ វាត្រូវបានបង្ហាញថា G-Dragon បានចូលចិត្តការបង្ហោះបណ្តាញសង្គម Instagram ទាក់ទងនឹងសេចក្តីថ្លែងការណ៍របស់លោក Kim Soo Hyun។ មេធាវី Ko Sang Rok ក៏បានបង្ហោះអំពីរឿងនេះនៅលើគណនី Threads របស់គាត់ផងដែរ។
ទោះជាយ៉ាងណាក៏ដោយ អ្នកលេងអ៊ីនធើណេត មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះការគាំទ្រ គាត់ចំពោះតារាសម្តែងរូបនេះ។
YouTuber ជនជាតិកូរ៉េខាងត្បូង គឺលោក Kim Se Ui ត្រូវបានចោទប្រកាន់ ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត និងប្រឌិតអំពីតារាសម្តែងលោក Kim Soo-hyun បានបង្ហាញខ្លួននៅ តុលាការកាលពីថ្ងៃអង្គារ សម្រាប់សវនាការដីកា ចាប់ខ្លួនលើការចោទប្រកាន់របស់គាត់៕
