កាសែតអង់គ្លេស The Sunsports នៅថ្ងៃអង្គារនេះបានសរសេរថាក្លឹបមាន់ខ្នាយមាស Spurs កំពុងប្រឈមមុខនឹងបញ្ហាតំបន់ប្រយុទ្ធខណៈដែល Kane មិនទាន់អាចជាសះស្បើយ ពីរបួសផងពេលនេះ Son Heung min ក៏ទើបតែទទួលរបួស បាក់ម្រាមដៃថែមទៀត។
កីឡាករខ្សែប្រយុទ្ធស្លាបកូរ៉េខាងត្បូង រូបនេះបានបាក់ម្រាមដៃក្នុងការប្រកួតជ័យជំនះ លើក្រុម Aston Villa ថ្ងៃអាទិត្យកន្លងមកហើយ នឹងត្រូវរងចាំមើលស្ថានភាពបន្ថែមក្រោយការ វះកាត់ក្នុងសប្តាហ៍នេះទោះបីជាមានការលើងឡើងថា របួសនេះនឹងអាចធ្វើឲ្យគេអវត្តមានដល់ចុងបញ្ចប់រដូវកាល ជាមិនខាន។
ទោះបីជាមានការបញ្ជាក់ពីក្លឹបថា នឹងពិនិត្យមើលស្ថានភាពជាក់ស្តែងបន្ទាប់ពី ការវះកាត់ក្តីប៉ុន្តែជឿជាក់ថាយ៉ាងហោចណាស់ Son នឹងត្រូវការពេលវេលាជាច្រើនសប្តាហ៍ទំរាំអាចត្រឡប់វិញ ខណៈដែលគ្រូបង្វឹកលោក Mourinho វិញបានអះអាងកីឡាកររូបនេះនឹងមិនមានវត្តមានឡើយ ក្នុងរដូវកាលដែលនៅសេសសល់៕
ប្រែសម្រួល៖ស៊ុនលី