ព្រឹត្តិការណ៍

អ្នកចរចា កំពូលអាមេរិក​ មានសុទិដ្ឋិនិយមចំពោះ កិច្ចចរចាសន្ដិភាព នៅ អាហ្គានីស្ថាន

វ៉ាស៊ីនតោន៖​ ប្រេសិតពិសេសរបស់សហរដ្ឋអាមេរិក​ សម្រាប់ការផ្សះផ្សានៅអាហ្វហ្គានីស្ថានលោក Zalmay Khalilzad បានសម្តែងនូវសុទិដ្ឋិនិយមអំពីលទ្ធផលនៃកិច្ចពិភាក្សាដ៏យូរអង្វែងរបស់លោក ជាមួយក្រុមសកម្មប្រយុទ្ធតាលីបង់​ ដើម្បីសន្តិភាពនៅអាហ្វហ្គានីស្ថាន។

 លោក Khalilzad បានប្រាប់ការប្រជុំអន្តរជាតិនៅអ៊ីស្លាម៉ាបាដ​ ដោយបន្ថែមថា “ខ្ញុំមានសុទិដ្ឋិនិយមប្រយ័ត្នប្រយែង​ យើងបានរីកចម្រើនហើយ” យើងកំពុងនិយាយអំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយពួកតាលីបង់​ ដែលនឹងបើកទ្វារសម្រាប់កិច្ចពិភាក្សារវាងអាហ្វហ្គានីស្ថាន។

 លោកបានលេីកឡេីងថាការសន្ទនាបែបនេះនឹងឃើញក្រុមតាលីបង់​ អង្គុយនៅលើតុចរចាពីរដ្ឋាភិបាលអាហ្វហ្គានីស្ថាន​ ដោយមានអង្គការសហប្រជាជាតិ​ សហរដ្ឋអាមេរិក​ និងប្រទេសជិតខាងទាំងអស់មានតួនាទីដើរតួ៕ដោយ​ ឈូក​ បូរ៉ា

Most Popular

To Top