ស្រុកខ្សាច់កណ្ដាល ៖នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ គណៈកម្មការប្រកួតបានរកឃើញក្រុមជើងខ្លាំង ៤ ក្រុម ឡើវគ្គ ៨ ក្រុមពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់យុវជន ស្រុកខ្សាច់កណ្តាល ពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំឆ្នាំ២០២៦ លើកទី៧ ដែលរៀបចដោយស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល ក្រោមការឧបត្តម្ភ ដោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB Bank នៅទីលានបាល់ទាត់ វិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេស ហ៊ុនសែន រ៉ូតា ខ្សាច់កណ្តាល ស្ថិតនៅឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

សម្រាប់ការប្រកួតវគ្គ៨ ក្រុមចុងក្រោយនេះ ក្រុមបាល់ទាត់យុវជនឃុំពុកឫស្សី បានយកឈ្នះលើក្រុមបាល់ទាត់ យុវជនឃុំរកាជន្លឹង ក្នុងលទ្ធផលបច្ចេកទេស ៣ ទល់នឹង ០ ។ ក្រុមបាល់ទាត់ យុវជនឃុំសន្លុង បានយកឈ្នះលើ ក្រុមបាល់ទាត់ យុវជនឃុំកំពង់ចំលង ក្នុងលទ្ធផលបច្ចេកទេស ៣ ទល់នឹង ១ ក្រុមបាល់ទាត់ យុវជនឃុំវិហារសួគ៌ បានយកឈ្នះលើ ក្រុមបាល់ទាត់ យុវជនឃុំព្រែកតាមាក់ ក្នុងលទ្ធផលបច្ចេកទេស ៣ ទល់នឹង ១ និង ក្រុមបាល់ទាត់ យុវជនឃុំស៊ីធរ បានយកឈ្នះលើ ក្រុមបាល់ទាត់ យុវជនឃុំកោះចូរ៉ាមក្នុងលទ្ធផលបច្ចេកទេស ៤ ទល់នឹង ២ ដោយប៉េណាល់ទី ។

សម្រាប់ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររួមមាន ក្រុមបាល់ទាត់យុវជនឃុំពុកឫស្សី ក្រុមបាល់ទាត់ យុវជនឃុំសន្លុង ក្រុមបាល់ទាត់ យុវជនឃុំវិហារសួគ៌ និងក្រុមបាល់ទាត់ យុវជនឃុំស៊ីធរ ៕
ដោយ៖លី ភីលីព



