កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀងរ៉េប និងជាតារាសម្តែងនាង Lee Youngji បានសុំទោស បន្ទាប់ពីការបង្ហោះរូបភាពលើបណ្តញសង្គម Instagram ថ្មីៗរបស់នាងបានបង្កឲ្យមានភាពចម្រូងចម្រាស នយោបាយដែលមិននឹកស្មានដល់មួយទៀត ក្នុងរដូវកាលបោះឆ្នោត។
នាថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៦ នាង Lee Youngji បានបង្ហោះរូបថតរបស់ខ្លួននាងដែលទើបជ្រលក់សក់ក្រហម ដោយសរសេរថា “តើពណ៌សក់របស់ ខ្ញុំមិនស្អាតទេឬ?” នាងក៏បានប្រើបទចម្រៀង “REDRED” របស់ CORTIS ជាបទភ្លេងផ្ទៃខាងក្រោយ និងបានចែករម្លែករូបថត របស់ខ្លួននាងដែលមានពណ៌ក្រហម ដោយបង្ហាញពណ៌សក់ថ្មី។
ទោះជាយ៉ាងណា ក៏ដោយ ការបង្ហោះនេះ បានទាក់ទាញការចាប់អារម្មណ៍ យ៉ាងឆាប់រហ័សពីអ្នកប្រើប្រាស់អ៊ីនធើណេត មួយចំនួនដោយសារ តែពេលវេលារបស់វា ។ ការបោះឆ្នោតមូលដ្ឋានរបស់កូរ៉េខាងត្បូងត្រូវបានកំណត់ធ្វើឡើងនៅថ្ងៃទី ៣ ខែមិថុនា អ្នកទស្សនាមួយចំនួន បានបកស្រាយការប្រើប្រាស់ពណ៌ក្រហមម្តងហើយម្តងទៀត ចាប់ពីសក់របស់នាងរហូតដល់សម្លៀកបំពាក់ និងជម្រើសបទចម្រៀងរបស់នាង ថាជាការជាប់ពាក់ព័ន្ធខាងនយោបាយអាចកើតឡើង ជាភាពចម្រូងចម្រាសដែលមិនមែនជារឿងថ្មីសម្រាប់តារាចម្រៀង K-Pop៕
