សិល្បៈ និង កម្សាន្ត

តារាសម្តែង Jeon Jong Seo បង្អួនរូបរាងជាមួយរ៉ូបរឹបរាង ដ៏សិចស៊ីរបស់នាង ក្នុងព្រឹត្តិការណ៍ Hublot Brand

កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាសម្តែងជនជាតិកូរ៉េខាងត្បូង នាង Jeon Jong Seo ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះរូបរាងដ៏ស្រស់ស្អាតលាយឡំនឹងភាពសិចស៊ី របស់នាង ក្នុងព្រឹត្តិការណ៍ Hublot Brand ធ្វើឲ្យអ្នកគាំទ្រ និងអ្នកសារព័ត៌មានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ដោយបង្ហាញរាងដ៏ទាក់ទាញជាមួយនឹងរ៉ូបអាវយឺតដៃខ្លី និងស្បែកជើងកវែងកែងខ្ពស់ នាងបានធ្វើឲ្យរូបរាងដ៏ទាក់ទាញ របស់នាងលេចធ្លោ។ សូម្បីតែធ្វើថ្ពាល់រាងបេះដូង ក៏ដោយ មើលទៅគួរឲ្យស្រលាញ់ជាមួយ នឹងភាពទាក់ទាញដ៏សិចស៊ីរបស់នាង ។
នាងបានរក្សាស្ទីល ដែលនៅសល់របស់នាងឲ្យនៅតិចតួចបំផុត ដោយបង្ហាញសក់រលោងរបស់នាង និងគ្រឿងបន្ថែមជាមួយនឹងនាឡិកាខ្មៅសាមញ្ញមួយ ពី Hublot។ វាមិនមែនជារឿងចម្លែកទេ ដែលអ្នកនិយមលេងអ៊ីនធើណេតជឿថានាងមានអ្វីៗទាំងអស់ ៕

Most Popular

To Top