កីឡា

Chelsea បដិសេធសំណើរជាច្រើនសុំទិញកីឡាករ​ Acheampong ដែលជាកីឡាករចំណូលចិត្ត របស់គ្រូបង្វឹកថ្មីលោក Alonso

The Goal ចេញ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបតោខៀវ Chelsea បានរាយការណ៍អំពីការ សម្រេចចិត្តបដិសេធ សំណើរជាច្រើនដែលកំពុងចង់បានខ្សែការពារឆ្នើមម្នាក់របស់ខ្លួន។

កីឡាករខ្សែការពារ Josh Acheampong បានក្លាយទៅជាគោលដៅ របស់ក្លឹបជាច្រើន នៅអឺរ៉ុបនិងក៏កំពុងទទួល បានសំណើរជាច្រើនផងដែរ ប៉ុន្តែជឿជាក់ថាក្លឹបនឹងមិនហ៊ានសម្រេចចិត្ត ចំពោះអនាគតរបស់គាត់ឡើយពី ព្រោះថាគាត់ជាកីឡាករដែលទាក់ចិត្តគ្រូបង្វឹកថ្មីលោក Xabi Alonso យ៉ាងខ្លាំង។

កីឡាករវ័យ២០ឆ្នាំរូបនេះនឹងក្លាយទៅជាចំណែក មួយដ៏សំខាន់ក្នុងការកសាង ក្លឹបនៅរដូវកាលក្រោយក្រោមវត្តមានរបស់លោក Alonso ទោះបីជាមានការប្រជែងចង់ បានពីក្លឹបធំៗទាំងនៅអង់គ្លេសក្តី៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top