កីឡា

Juventusn, AC Milan និង Roma ផងកំពុងប្រជែងគ្នា ចង់បានកីឡាករ Garnacho

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករ Alejandro Garnacho កំពុងទទួលបានឳកាសជាច្រើន ដើម្បីអាចចាកចេញពីក្លឹបតោខៀវ Chelsea ហើយនៅពេលខាងមុខ។

បច្ចុប្បន្នមានក្លឹបជាច្រើននៅអ៊ីតាលី ដែលកំពុងតាមចែចង់កុងត្រា របស់គាត់ក្នុងនោះមានទាំងក្លឹប Juventus, AC Milan, Roma ព្រមទាំង Napoli ផងដែរ។

ទំរង់លេងរបស់ Garnacho នៅជាមួយនឹង Chelsea ហាក់មិនសូវទទួលបានការចាប់អារម្មណ៍ ឡើយពីសំណាក់ក្លឹបនិងអ្នកគាំទ្រ ដូច្នេះការចាកចេញគឺជាជម្រើសដ៏ល្អមួយសម្រាប់គាត់ ។

គួរឲ្យដឹងដែរថា Garnacho បានផ្ទេរមកចូលរួម Chelsea កាលពីរដូវក្តៅឆ្នាំទៅក្នុងតម្លៃខ្លួន ប្រមាណជា៤៧លានអឺរ៉ូ ហើយក្នុងកុងត្រានោះក៏បានបញ្ជាក់ដែរថា តម្លៃខ្លួនកីឡាករលក់ចេញ ក្នុងពេលណាមួយនឹង ត្រូវចែករំលែកដល់ក្លឹបដើម Man UTD យ់ាងហោចណាស់១០ភាគរយផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top