យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា លោក Jose Mourinho ហាក់ដូចជាបានគិតក្នុងចិត្តរួច ទៅហើយដើម្បីរៀបចំផែនការ ពង្រឹងក្លឹបឡើងវិញពេលមកដឹកនាំ Real Madridជាពិសេសក្នុងតំបន់ចំនួន៤។
ការវិលត្រឡប់មកដឹកនាំក្លឹប Real Madrid ក្នុងរជ្ជកាលទី២នេះទោះបីជាមិនទាន់បានប្រកាស ជាផ្លូវការប៉ុន្តែភាពច្បាស់លាស់ដូចជាមានច្រើន ទៅហើយខណៈដែលក្លឹបមិនបានលើកពានអ្វីទាល់ តែសោះរយៈពេល២រដូវកាលជាប់គ្នាចុងក្រោយនេះ។
ប្រភពដដែលបានសរសេរថាគ្រូបង្វឹក ប៉ទុយហ្គាល់រូបនេះ នឹងរៀបចំផែនការពង្រឹងដែលក្នុងនោះ មានតំបន់ខ្សែការពារកណ្តាលតំបន់ខ្សែ ការពារស្លាបឆ្វេងនិងស្តាំនិងមួយទៀតគឺតំបន់បម្រើកណ្តាលតែម្តង។
គួរឲ្យដឹងដែរថាបុរសវ័យ ៦៣ឆ្នាំរូបនេះ បានចាកចេញពី Real Madrid អស់រយៈពេលជាយូរមកហើយដោយ បានធ្វើការជាមួយនឹ ងក្លឹបជាច្រើននៅអឹរ៉ុបចុងក្រោយគឺ Benfica មុនពេលសម្រេចចិត្តវិលត្រឡប់មកវិញ នៅពេលនេះ៕
ប្រែសម្រួល៖ស៊ុនលី
