កូរ៉េខាងត្បូង៖យោងតាមការ ចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀងនាង Nayeon សមាជិកក្រុមាតារាចម្រៀង នារីកូរ៉េខាងត្បូង TWICE បានបង្កឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងពីអ្នកគាំទ្រ បន្ទាប់ពីវីដេអូឃ្លីបពីដំណើរទេសចរណ៍ពិភពលោករបស់ក្រុមត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធើណេតជាផ្លូវការ។
ក្នុងអំឡុងពេលឈប់សម្រាកនៅទីក្រុង Amsterdam ថ្មីៗនេះ នាង Nayeon ត្រូវបានគេមើលឃើញថាមើលទៅ ហាក់ដូចជាអស់កម្លាំងខ្លាំង ខណៈពេលកំពុងសម្តែងលើឆាក។
វីដេអូដ៏ពេញនិយមមួយបង្ហាញពីនាងពិបាកដកដង្ហើម បន្ទាប់ពីការសម្តែងលើឆាក “Dance The Night Away” របស់ក្រុម ក្រោយមកហាក់ដូចជាថប់ដង្ហើមបន្តិចដោយសារខ្វះជាតិទឹក ខណៈពេលដែលនាងព្យាយាមងើបឡើងវិញពីឆាក។
អ្នកគាំទ្រក៏បានចង្អុលបង្ហាញថា ស្ថានភាពរបស់នាងហាក់ដូចជាមិនប្រក្រតី សូម្បីតែមុននេះក្នុងការប្រគំតន្ត្រី។ នាងត្រូវបានគេឃើញក្អកនៅពេលចាប់ផ្តើមកម្មវិធី ហើយពេលខ្លះយឺតយ៉ាវបន្តិចនៅពីក្រោយសមាជិកក្នុងអំឡុងពេលផ្លាស់ប្តូរ ដែលបន្ថែមការព្រួយបារម្ភអំពីកម្លាំងរបស់នាងក្នុងអំឡុងពេលដំណើរទេសចរណ៍។
វីដេអូឃ្លីបបង្ហាញពីសកម្មភពនេះ បានរីករាលដាលយ៉ាងឆាប់រហ័សពាសពេញបណ្តាញសង្គម ដោយអ្នកគាំទ្រជាច្រើន បានសម្តែង ការព្រួយបារម្ភ និងសង្ឃឹមថានាងនឹងបានសម្រាកគ្រប់គ្រាន់ មុនពេលបន្តកាលវិភាគដែលនៅសល់។ក្រុម TWICE នៅតែមានការសម្តែង ២ លើកទៀតនៅទីក្រុងឡុងដ៍ បន្ទាប់មក ការប្រគំតន្ត្រីម្តងទៀតនៅទីក្រុងសេអ៊ូល ដែលបានប្រកាសដោយ JYP Entertainment ដើម្បីបញ្ចប់ដំណើរទេសចរណ៍នេះ៕
