ប៉ារីស៖អ្នកវិទ្យាសាស្ត្របានរកឃើញ ដោយប្រាប់ AFP ថា ដំបែបានដុះក្នុងពោះវៀន របស់សាកសពម៉ាំមីកកមួយឈ្មោះថា Oetzi the Iceman អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ពួកគេបានប្រើប្រភេទដំបែនេះដើម្បីធ្វើនំប៉័ងឡើង បានល្អ និងមានរសជាតិឈ្ងុយឆ្ងាញ់ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។
ជាង ៥,៣០០ ឆ្នាំមុន មុនពេលដែលប្រាសាទ ពីរ៉ាមីតអេហ្ស៊ីបត្រូវបានសាងសង់ លោក Oezti កំពុងដើរលេងឆ្លងកាត់ភ្នំអាល់នៅតាមព្រំដែន នៃប្រទេសអូទ្រីស និងអ៊ីតាលី នៅពេលគាត់ត្រូវបានសម្លាប់ដោយព្រួញនៅខាងក្រោយ។ គាត់នៅតែកកក្នុងទឹកកករហូតដល់អ្នកដើរលេងជនជាតិអាល្លឺម៉ង់ ២ នាក់បានរកឃើញលើសាកសពម៉ាំមីរបស់គាត់នៅឆ្នាំ ១៩៩១ នៅតំបន់ South Tyrol ភាគខាងជើងនៃប្រទេសអ៊ីតាលី។
ចាប់តាំងពីពេលនោះមក សាកសពត្រូវបានរក្សាទុកយ៉ាងល្អរបស់គាត់ត្រូវបានរក្សាទុកនៅសីតុណ្ហភាពដូចគ្នា ដក៦អង្សាសេដូចផ្នូរទឹកកករបស់គាត់ដែរ។ អ្នកវិទ្យាសាស្ត្រសិក្សាដោយប្រុងប្រយ័ត្នលើលោក Oetzi ដែលផ្តល់នូវចំណុចពិសេសដ៏កម្រមួយក្នុងការសិក្សាជីវិតមនុស្សបុរាណ។
សម្រាប់ការស្រាវជ្រាវចុងក្រោយបំផុត បានចុះផ្សាយនៅក្នុងទិនានុប្បវត្តិ Microbiome កាលពីថ្ងៃពុធថា ក្រុមមួយដែលមានមូលដ្ឋាននៅប្រទេសអ៊ីតាលីបានរកឃើញភស្តុតាងបង្ហាញថា ជីវិតអតិសុខុមប្រាណទាំងបុរាណ និងសម័យទំនើបនៅតែសកម្មក្នុងរាងកាយកក។
លោក Mohamed Sarhan អ្នកនិពន្ធនាំមុខគេនៃការសិក្សាមកពីវិទ្យាស្ថានស្រាវជ្រាវ Eurac ក្នុងទីក្រុង Bolzano ប្រទេសអ៊ីតាលីបានប្រាប់ AFP ថា អ្វីដែលយើងមិនរំពឹងថានឹងរកឃើញគឺផ្សិត។ អ្នកវិទ្យាសាស្ត្របានរកឃើញផ្សិត ៤ប្រភេទផ្សេងគ្នាដែលអាចរស់រានមានជីវិតនៅសីតុណ្ហភាពក្រោមសូន្យក្នុងពោះវៀន ស្បែក និងទឹក “ពណ៌ត្នោត” របស់ លោក Oetzi រលាយចេញពីរាងកាយរបស់គាត់នៅពេលដែលគាត់មិនទាន់កក។
ផ្សិតប្រភេទនេះរស់នៅក្នុងស្ថានភាពត្រជាក់ខ្លាំងដូចជាអង់តាក់ទិក ដូច្នេះគេជឿថាបានចូលទៅក្នុងខ្លួនរបស់លោក Oetzi នៅចំណុចណាមួយបន្ទាប់ពីគាត់ស្លាប់។
លោក Sarhan បាននិយាយថា ការវិភាគហ្សែនបានបង្ហាញ ពីកម្រិតខូចខាត DNA ដែលអាចប្រៀបធៀបទៅនឹង អតិសុខុមប្រាណដើមក្នុងពោះវៀន របស់មនុស្សទឹកកក ដែលបង្ហាញថាផ្សិតបានចូលទៅក្នុងខ្លួនរបស់គាត់ភ្លាមៗបន្ទាប់ពីស្លាប់៕
