កីឡា

ក្រុមគណៈប្រតិភូកីឡាការ៉ាតេកម្ពុជា​​ ចំនួន ១២ នាក់ត្រៀមចូលរួម“22nd Asian Senior Karate Championships 2026″ នៅឥណ្ឌូនេស៊ី

ភ្នំពេញ ៖ នាថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២៦ នេះ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ សហព័ន្ធកីឡាការ៉ាតេកម្ពុជា លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងប្រធានសហព័ន្ធកីឡា ការ៉ាតេកម្ពុជា បានជួបសំណេះសំណាលជាមួយប្រតិភូ គ្រូបង្វឹក គ្រូជំនួយ អាជ្ញាកណ្តាល និងកីឡាករ-កីឡាការិនី ការ៉ាតេមុនចេញដំណើរចូលរួមព្រឹត្តិការណ៍ការប្រកួតប្រកួតជើងឯកការ៉ាតេអាស៊ី លើកទី២២ “22nd Asian Senior Karate Championships 2026″ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំសហព័ន្ធកីឡាការ៉ាតេកម្ពុជា តែងតែលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីការ៉ាតេរហូត ហើយការលើកទឹកចិត្តនេះ ជាការផ្តល់ថាមពលពីក្រោយសម្រាប់ក្រុម អត្តពលិកដែលចេញដំណើរចូលរួម ការប្រកួតកម្រិតអន្តរជាតិ ។
លោកបានអំពាវនាវឲ្យកីឡាករ-កីឡាការិនីការ៉ាតេ ត្រូវតែរក្សាសុខភាពឲ្យបានល្អមុនចេញប្រកួត ពិសេសការទទួលទានអាហារ ត្រូវយកចិត្តទុកដាក់ខ្ពស់ កុំឲ្យប៉ះពាល់ដល់សុខភាព និងបញ្ហាផ្សេងៗ ។

សហព័ន្ធកីឡាការ៉ាតេកម្ពុជាបានបញ្ជូកប្រតិភូ គ្រូបង្វឹក គ្រូជំនួយ អាជ្ញាកណ្តាល និងកីឡាករ-កីឡាការិនីការ៉ាតេចំនួន ១២ នាក់ចូលរួមព្រឹត្តិការណ៍ការប្រកួតប្រកួតជើងឯកការ៉ាតេអាស៊ី លើកទី២២ “22nd Asian Senior Karate Champio nships 2026″ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ រួមមានលោក ណុប វណ្ណថារ៉ូ ប្រធានប្រតិភូ កញ្ញា ជា ថារី អាជ្ញាកណ្តាល ចៅក្រមអន្តរជាតិ លោក ហេង ផេង គ្រូបង្វឹក លោកស្រី OMITA OLGA OMPI គ្រូជំនួយបរទេស លោក ដែក ភារៈ គ្រូជំនួយ កីឡាករ ថេង គឹមឈា កីឡាករ ហូ ហេង កីឡាករ ឆេង ច័ន្ទដារ៉ារតនៈ កីឡាការិនី ពុទ្ធា ស្រីណុច កីឡាការិនី ថាត ឆេងហ័ង និងកីឡាការិនី អូន ស្រីដា។

Most Popular

To Top