កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ការបង្ហោះសារមួយអំពីការឡើង ទម្ងន់របស់តារាចម្រៀងនាង Hanni សមាជិកក្រុម NewJeans ក្នុងអំឡុងពេលបង្ហាញខ្លួនថ្មីៗនេះ បានបង្កឲ្យមានការជជែកវែកញែកយ៉ាងក្តៅគគុក ក្នុងចំណោមអ្នកប្រើប្រាស់អ៊ីនធើណេត។
ថ្មីៗនេះ នាង Hanni ត្រូវបានគេប្រទះឃើញដោយអ្នកប្រើប្រាស់អ៊ីនធើណេតនៅក្រៅប្រទេស ដែលបង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំង។ រូបថតនេះត្រូវបានចែករម្លែកនៅលើវេទិកាកូរ៉េ Nate Pann។ ជំនួសឲ្យការរំភើប ការបង្ហោះនេះបានក្លាយជាការផ្តោតលើ “ការឡើងទម្ងន់” របស់ Hanni បង្កឲ្យមានមតិយោបល់ចម្រុះពីអ្នកប្រើប្រាស់អ៊ីនធើណេត។
មតិយោបល់កំពូលមួយចំនួនបានឃើញអ្នកគាំទ្រចែករម្លែកពីនាង Hanni មើលទៅគួរឲ្យស្រលាញ់ជាមួយនឹងការឡើងទម្ងន់របស់នាង ដោយបន្ថែមថា តារារូបនេះនៅតែមើលទៅស្អាត។ យ៉ាងណាក៏ដោយ វាក៏បានបង្កឲ្យមានរលកនៃមតិយោបល់ព្យាបាទផងដែរ។
អ្នកប្រើប្រាស់អ៊ីនធើណេតនៅតែរង់ចាំការអាប់ដេតអំពីអនាគតរបស់ក្រុម។ ការបង្ហោះមួយអំពីការឡើង ទម្ងន់របស់ Hanni ក្នុងក្រុម NewJeans ក្នុងអំឡុងពេលបង្ហាញខ្លួនថ្មីៗនេះ បានបង្កឲ្យមានការជជែកវែកញែក យ៉ាងក្តៅគគុកក្នុងចំណោម អ្នកប្រើប្រាស់អ៊ីនធើណេត៕
