ZURICH៖ សហព័ន្ធកីឡាបាលទាត់អន្តរជាតិ “FIFA” កំពុងធ្វើការស៊ើបអង្កេតចំពោះការសង្ស័យសម្រាប់កំណត់លទ្ធផល នៃការចាញ់ក្នុងលទ្ធផល ៧ទល់០ របស់ក្រុមមីយ៉ាន់ម៉ានៅវគ្គជម្រុះការប្រកួតបាល់ទាត់ពិភពលោក “ World Cup” កាលពីឆ្នាំមុន។
FIFA បានបញ្ជាក់ថា យើងកំពុងពិនិត្យលើបញ្ហានេះ ។ ស្ថាប័នពិភពលោករបស់កីឡាករបាល់ទាត់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកណាម្នាក់ដែលត្រូវបានរកឃើញថា មានទោសពីបទរៀបចំការប្រកួតនឹងត្រូវទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ នៅពេល FIFA បានដាក់បម្រាមអប្បបរមារយៈពេល ៥ ឆ្នាំ។
មីយ៉ាន់ម៉ាត្រូវបានបំបាក់ ៧-០ ក្នុងវគ្គជម្រុះក្រៅដីនៅ Kyrgyzstan កាលខែតុលាគឺជាការចាញ់ជាប់ៗគ្នា ទី៣ក្នុងវគ្គជម្រុះ បន្ទាប់ពីខែកញ្ញាចាញ់នៅម៉ុងហ្គោលី និងជប៉ុននៅប្រទេសជប៉ុន ។ ចាប់តាំងពីពេលនោះមកប្រទេសមីយ៉ាន់ម៉ាបានឈ្នះការប្រកួតចំនួន ២ លើកក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី ហើយកំពុងតែប្រជែងគ្នា ដើម្បីឈានទៅវគ្គបន្តនៃពូល Asia របស់មីយ៉ាន់ម៉ាដែលដើរតួ ជាប្រធានក្រុមជប៉ុន និង Kyrgyzstan នៅខែមីនា។
ប្រទេសកំពូលទាំង ២ នៅក្នុងក្រុមទាំង៥ក្នុងខែមិថុនា នឹងឈានដល់ដំណាក់កាល បន្ទាប់នៃវគ្គជម្រុះអាស៊ី សម្រាប់ការប្រកួតឆ្នាំ ២០២២ នៅប្រទេសកាតា៕ ដោយ៖លី ភីលីព