ព័ត៌មានអន្តរជាតិ

ក្រុមកូរ៉េខាងត្បូងហ្វឹកហាត់ ដោយបិទទ្វារ ដើម្បីត្រៀមសម្រាប់ការប្រកួតបើកឆាក នៃព្រឹត្តិការណ៍ World Cup

ម៉ិកស៊ិក ៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ koreajoongangdaily បានប្រាប់ឲ្យដឹងថា ក្រុម Taeguk Warriors របស់ប្រទេសជប៉ុន បានធ្វើការហ្វឹកហាត់ដោយបិទទ្វារ នៅប្រទេសម៉ិកស៊ិក ដោយផ្តោតលើការហ្វឹកហាត់បាល់ប៉េណាល់ទី និងយុទ្ធសាស្ត្រមុនពេលការប្រកួតបើកឆាកពូល A របស់ពួកគេទល់នឹងសាធារណរដ្ឋឆេក។

ជាមួយនឹងការប្រកួតលើកដំបូង របស់ពួកគេនៃព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ ជិតមកដល់ ក្រុមកូរ៉េបានហ្វឹកហាត់ ដោយបិទទ្វារនៅជំរំមូលដ្ឋាន របស់ពួកគេនៅប្រទេសម៉ិកស៊ិកកាលពីថ្ងៃអង្គារ។

សមាគមបាល់ទាត់កូរ៉េ (KFA) ក៏មិនបានផ្តល់ឲ្យកីឡាករណាម្នាក់សម្រាប់ការសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយដែរ ខណៈក្រុម Taegeuk Warriors បានព្យាយាមធ្វើការលើការប្រកួតរបស់ពួកគេដោយគ្មានការរំខានពីខាងក្រៅ។

អ្នកនាំពាក្យរបស់ KFA បាននិយាយថា អ្នកចាត់ការទូទៅ Hong Myung-bo បានបើកវគ្គហ្វឹកហាត់រយៈពេល ៩០ នាទីនៅ Chivas Verde Valle ក្នុងទីក្រុង Zapopan ប្រទេសម៉ិកស៊ិក ដោយផ្តោតលើការហ្វឹកហាត់បាល់ប៉េណាល់ទី ក៏ដូចជាយុទ្ធសាស្ត្រវាយប្រហារ និងការពារ។

កន្លែងហ្វឹកហាត់នេះត្រូវបានការពារយ៉ាងតឹងរ៉ឹងដោយបុគ្គលិកយោធាប្រដាប់អាវុធ និងមន្ត្រីប៉ូលីស។

នៅក្នុងថ្ងៃមុនព្រឹត្តិការណ៍ World Cup ក្រុមនានាជាធម្មតាត្រូវបានផ្តល់ឱកាសឲ្យហ្វឹកហាត់មួយថ្ងៃនៅពីក្រោយទ្វារបិទជិត។ នៅថ្ងៃផ្សេងទៀត ក្រុមនានាអាចជ្រើសរើសបើកវគ្គហ្វឹកហាត់ រយៈពេល ១៥ នាទីដំបូងនៃវគ្គរបស់ពួកគេជាមួយកីឡាករមួយចំនួននិយាយជាមួយអ្នកសារព័ត៌មានមុន ឬក្រោយពេលហ្វឹកហាត់របស់ពួកគេ ៕

Most Popular

To Top