កីឡា

ក្រុមយុវជនឃុំពុកឫស្សី ប៉ះក្រុមយុវជនឃុំវិហារសួគ៌ នៅវគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតបាល់ទាត់យុវជន ស្រុកខ្សាច់កណ្តាល ពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំឆ្នាំ២០២៦ លើកទី៧

ស្រុកខ្សាច់កណ្ដាល ៖ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ក្រុមបាល់ទាត់យុវជនឃុំពុកឫស្សី ប៉ះជាមួយ ក្រុមបាល់ទាត់ យុវជនឃុំវិហារសួគ៌ ដណ្តើមជើងឯកនៃការប្រកួតបាល់ទាត់យុវជន ស្រុកខ្សាច់កណ្តាល ពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំឆ្នាំ២០២៦ លើកទី៧ ដែលរៀបចំដោយស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្រោមការឧបត្តម្ភ ដោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB Bank ។

ចំពោះការប្រកួតដំណ្តើមយកចំណាត់ថ្នាក់លេខ ៣ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ក្រុមបាល់ទាត់ យុវជនឃុំសន្លុងប្រកួតនឹង ក្រុមបាល់ទាត់ យុវជនឃុំស៊ីធរ នៅទីលានបាល់ទាត់ វិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេស ហ៊ុនសែន រ៉ូតា ខ្សាច់កណ្តាល ស្ថិតនៅឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

រីឯវគ្គដណ្តើមជើងឯកការប្រកួតបាល់ទាត់យុវជនស្រុកខ្សាច់កណ្តាល ពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំឆ្នាំ២០២៦ លើកទី៧ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ក្រុមបាល់ទាត់យុវជនឃុំពុកឫស្សី ជួបនឹងក្រុមបាល់ទាត់ យុវជនឃុំវិហារសួគ៌ ៕

Most Popular

To Top