ភ្នំពេញ ៖ គិតថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ក្រុមសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ដណ្តើមបានមេដាយមាសចំនួន ១០ គ្រឿង ខណៈវិទ្យាស្ថាន ខេមអេដ ឈ្នះមេដាយមាស ៤ គ្រឿង ការប្រកួតប្រភេទអត្តពលកម្មក្នុងការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦ ដែលរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា សហការជាមួយសហព័ន្ធខ្មែរអត្តពលកម្មស័្មគ្រចាប់ថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីលានបាល់ទាត់ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។

ក្រុមសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ដណ្តើមបានមេដាយមាសចំនួន ១០ គ្រឿង និងមេដាយប្រាក់ ៣ គ្រឿង វិទ្យាស្ថាន ខេមអេដ ដណ្តើមបានមេដាយមាស ៤ គ្រឿង មេដាយប្រាក់ចំនួន ៣ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដណ្តើមបានមេដាយមាស ៣ គ្រឿង និងមេដាយប្រាក់ចំនួន ២ គ្រឿង និងសាកលវិទ្យាល័យ វេស្ទើន ដណ្តើមបានមេដាយមាស ២ គ្រឿង មេដាយប្រាក់ចំនួន ៥ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង

ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិឆ្នាំ២០២៦ ដែលមានរយៈពេល៩ ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៦ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សរុបចំនួន១៨៧៦ នាក់ លើ១២ប្រភេទកីឡាដូចជា បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ ហែលទឹក វាយកូនឃ្លីលើតុ វាយសី តេក្វាន់ដូWT តេក្វាន់ដូITF ការ៉ាតេ និងគុនដាវ៕






