ព្រឹត្តិការណ៍

យន្តហោះចម្បាំងអាមេរិក ធ្វើដំណើរទៅមូលដ្ឋានទ័ពអាកាស Tyndall សម្រាប់សមយុទ្ធបាញ់គ្រាប់ពិត

បរទេស៖ កងកម្លាំងទ័ពអាកាសសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសថា ការតេស្តបាញ់មីស៊ីលគ្រាប់ពិតនេះ បានធ្វើឲ្យយន្តហោះសហរដ្ឋអាមេរិក និងកាណាដា ហោះហើរទៅកាន់មូលដ្ឋានទ័ពអាកាស Tyndall រដ្ឋផ្លរីដា សម្រាប់សមយុទ្ធកាលពីសប្ដាហ៍មុន។

មូលដ្ឋានទ័ពអាកាសនេះ ប្រើប្រាស់ដែនអាកាស ១០១.០០០ ម៉ាយការ៉េ នៅលើឈូងសមុទ្រ ភាគខាងកើតនៃប្រទេសម៉ិចស៊ិកូ ឈ្មោះ EGOMEX ឲ្យជាកន្លែងធ្វើតេស្ត ហើយអង្គភាពយោធាសហរដ្ឋអាមេរិក កំពុងត្រូវបានបញ្ជូនទៅកាន់កម្មវិធីវាយតម្លៃប្រព័ន្ធអាវុធរបស់មូលដ្ឋានទ័ព Tyndall ដើម្បីអនុវត្តប្រសិទ្ធភាពចម្បាំង។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន យន្តហោះចម្បាំង F-16 របស់កងទ័ពអាកាសសហរដ្ឋអាមេរិក មកពីមូលដ្ឋានទ័ពអាកាស Holloman រដ្ឋ New Mexico មូលដ្ឋានទ័ពអាកាស Eglin រដ្ឋផ្លរីដា ហើយយន្តហោះមួយចំនួនរបស់កងទ័ពអាកាសកាណាដា បានចូលរួមក្នុងវគ្គហ្វឹកហាត់ប្រយុទ្ធក្នុងដែនអាកាស និងតេស្តបាញ់មីស៊ីលពិត៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top