The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool បានរៀបចំកញ្ចប់សំណើរ ដ៏ធំមួយតម្លៃដល់ទៅ១០០លានអឺរ៉ូក្នុងការចរចា ទិញកីឡាករម្នាក់ពីក្លឹប RB Leipzig ។
កីឡាករឆ្នើម Yan Diomande ដែលកំពុងលេង ឲ្យក្លឹបអាល្លឺម៉ង់នេះ ក៏កំពុងទាក់ចិត្តក្លឹបអ្នកមានបារាំង PSG ខ្លាំងផងដែរប៉ុន្តែជឿជាក់ថា Liverpool កំពុងចាប់ផ្តើមការងារនេះបានមុនពេល។
យ៉ាងណាក្តី RB Leipzig បានទាត់ចោលនិងបដិសេធសំណើរ នេះជាផ្លូវការម្តងរួចមកហើយដោយ ក្នុងនោះក្លឹបបានទាមទារតម្លៃខ្លួន កីឡាករដល់ទៅ១២០លានអឺរ៉ូ។
បន្ថែមពីនោះ RB Leipzig ក៏បានថែមទាំងបានចរចាកុងត្រាបន្ថែមថ្មីឲ្យកីឡាករផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
