The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបអ្នកមានបុណ្យបានបង្ហាញចំណាប់អារម្មណ៍ជាមួយនឹងកីឡាករខ្សែប្រយុទ្ធកំពុងឡើងជើងរបស់ Man UTD ហើយក៏បានត្រៀមរួចរាល់ដែរដើម្បីធ្វើការចរចាដោះដូរគ្នា។
កីឡាករ Benjamin Sesko បានក្លាយទៅជាកីឡាករគោលដៅរបស់ Barcelona ប្រសិនបើការងារចរចាខ្សែប្រយុទ្ធ Julian Alvarez ពីក្លឹប AT Madrid មិនទទួលបានជោគជ័យ។
ក្នុងនោះគេជឿជាក់ថា Barcelona នឹងចាំបាច់ដាក់លក្ខណ្ឌដោះដូរមួយសម្រាប់ខ្សែប្រយុទ្ធកំពស់ខ្ពស់រូបនេះធ្វើយ៉ាងណាអាចនាំគាត់មកចូលរួមក្លឹបដើម្បីជំនួសតំណែងខ្សែប្រយុទ្ធ Robert Lewandowski ដែលនឹងត្រូវចាកចេញពីក្លឹបនោះ។
គួរឲ្យដឹងដែរថា Seskoទើបតែបានផ្ទេរមកចូលរួមក្លឹបបិសាចក្រហម Man UTD កាលពីខែសីហាឆ្នាំ២០២៥ក្នុងតម្លៃប្រមាណជា៧៦,៥លានអឺរ៉ូពីក្លឹប RB Leipzig៕
ប្រែសម្រួល៖ស៊ុនលី
