កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀងនារី កូរ៉េខាងត្បូង នាង Park Bom សមាជិកក្រុម 2NE1 បានវិលមកប្រើប្រាស់ បណ្តាញសង្គមវិញជាប្រចាំ បន្ទាប់ពីមានជម្លោះជាមួយសមាជិកក្រុមនាង Sandara Park ល្បីពេញបណ្តាញ សង្គមទូទាំងពិភពលោក។
ការបង្ហោះនៅលើបណ្តាញសង្គមរបស់នាង Bom ជាធម្មតាគឺជារូបថត Selfie បង្ហាញពីជីវិតប្រចាំថ្ងៃរបស់នាង។ ក្នុងករណីភាគច្រើន នាងតុបតែងខ្លួនឲ្យកាន់តែលេចធ្លោ ដូចជាពណ៌បបូរមាត់ភ្លឺៗ គូសភ្នែកក្រាស់ៗ និងលាបថ្ពាល់ភ្លឺៗ។
នាថ្ងៃទី ២១ ខែមិថុនា នាង Bom បានបង្ហោះរូបថតជាច្រើនសន្លឹកនៅលើបណ្តាញសង្គម រួមជាមួយនឹងចំណងជើងថា “Park Bom ជាមួយនឹងសក់របស់នាងចងជាស្ទីល bob”។ រូបថតដែលបានបង្ហាញ នាង Bom ហាក់ដូចជានៅក្នុងផ្ទះ ដោយរូបភាពទាំង ២ ថតចេញពីកន្លែងមួយដែលមានពន្លឺព្រះអាទិត្យ។
តារារូបនេះមិនបានតុបតែងខ្លួនច្រើនដូចធម្មតារបស់នាងទេ ដោយជ្រើសរើសរូបរាង “no make-up” ជាមួយនឹងលាបថ្ពាល់ភ្លឺៗ ស្រាលៗ និងពណ៌បបូរមាត់ធម្មជាតិជាង។ ចិញ្ចើមរបស់នាងក៏មិនត្រូវបានបំពេញផងដែរ ខណៈពេលដែលភ្នែករបស់នាងភាគច្រើនមើលទៅគ្មានផលិតផល។ អ្នកគាំទ្របានបញ្ចេញមតិកោតសរសើរចំពោះរូបរាងរបស់នាង ដោយសរសើរពីអារម្មណ៍ធម្មជាតិដែលនាងបានជ្រើសរើស ៕
