សិល្បៈ និង កម្សាន្ត

អ្នកគាំទ្រ ជនជាតិប្រេស៊ីល លោក Jungkook ក្រុម BTS គេចផុតពីការជាប់ពន្ធនាគារ ទោះបីជាបានទៅលេងផ្ទះ របស់លោកចំនួន ២២ ដងក៏ដោយ

កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ស្ត្រីជនជាតិប្រេស៊ីលម្នាក់ដែលជាអ្នកគាំទ្រតារាចម្រៀងកូរ៉េខាងត្បូង លោក Jungkook ក្រុម BTS ត្រូវបានដោះលែង បន្ទាប់ពីតុលាការកូរ៉េខាងត្បូងបានកាត់ទោសព្យួរទោស ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការខឹងសម្បារយ៉ាងខ្លាំង។

យោងតាមប្រភពព័ត៌មានផ្នែកច្បាប់ បាននិយាយថា ចៅក្រម Park Ji Won នៃតុលាការស្រុកភាគខាងលិចទីក្រុង សេអ៊ូលបានកាត់ទោសជនជាតិប្រេស៊ីលរូបនេះឲ្យជាប់ពន្ធនាគារមួយឆ្នាំ ជាមួយនឹងការព្យួរទោសរយៈពេល២ ឆ្នាំ ពីបទរំលោភច្បាប់ប្រឆាំងការតាមដាន របស់កូរ៉េខាងត្បូង និងការរំលោភបំពាន។

ស្ត្រីរូបនេះត្រូវបានកាត់ទោសពីបទទៅលេងផ្ទះរបស់លោក Jungkook ម្តងហើយម្តងទៀតសរុបចំនួន ២២ ដងក្នុងខែធ្នូ ឆ្នាំមុន ដោយរោទ៍កណ្តឹងទ្វាររបស់លោក ដើរលេងក្បែរអចលនទ្រព្យ និងទុករបស់របរនៅខាងក្រៅផ្ទះរបស់លោក។ ក្រោយមក នាងត្រូវបានចេញដីកាហាមឃាត់ជាបន្ទាន់ដែលហាមឃាត់នាងមិនឲ្យចូលទៅជិតលោក Jungkook ឬផ្ទះរបស់គាត់ក្នុងចម្ងាយ ១០០ ម៉ែត្រពីលោក Jungkook។

កាលពីខែមករា ស្ត្រីរូបនេះបានត្រឡប់ទៅផ្ទះរបស់លោក Jungkook វិញ ហើយបានទុករូបថត និងសម្ភារៈបោះពុម្ពនៅខាងក្រៅទ្វាររបស់លោក។ អ្នកស៊ើបអង្កេតបានបង្ហាញបន្ថែមទៀតថា នាងបានរង់ចាំនៅជិតច្រកចូលចំហៀងមួយ បន្ទាប់ពីបានឃើញបុគ្គលិកដឹកជញ្ជូនអាហារម្នាក់ចូលមក បន្ទាប់មកបានលួចចូលទៅក្នុងផ្ទះរបស់នាង នៅពេលដែលបុគ្គលិកនោះចេញមកវិញ ៕

Most Popular

To Top