កំពូលកីឡាករបាល់ទាត់ពិភពលោក Cristiano Ronaldo បានបង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយ នៅក្នុងទំព័របាល់ទាត់អន្តរជាតិ ដោយបានក្លាយ ជាបុរសដំបូងគេបង្អស់ ដែលអាចទម្លាយសំណាញ់ទីគូប្រកួត នៅក្នុងការប្រកួតកីឡាបាល់ទាត់ពិភពលោក FIFA World Cup បានចំនួន ៦ ជំនាន់ផ្សេងគ្នា។

កំណត់ត្រាដ៏អស្ចារ្យមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនេះ បានបង្ហាញពីសមត្ថភាពដ៏ខ្ពស់ ភាពស្ថិតស្ថេរនៃទម្រង់លេង និងការរក្សាបាននូវកម្រិតកាយសម្បទាដ៏ល្អឥតខ្ចោះរបស់ខ្សែប្រយុទ្ធវ័យចំណាស់រូបនេះ ក្នុងរយៈពេលជិតពីរទសវត្សរ៍នៅលើទីលានលំដាប់ពិភពលោក។
គួររំលឹកផងដែរថា គិតមកទល់ពេលនេះ មិនទាន់មានកីឡាករបាល់ទាត់រូបណាម្នាក់ អាចធ្វើបានដូចរូបលោកឡើយ ដែលនេះបានធ្វើឲ្យរូបលោកកាន់តែខិតជិតទៅរកតំណែងជាកីឡាករដ៏អស្ចារ្យបំផុតគ្រប់ពេល (G.O.A.T) នៅក្នុងបេះដូងរបស់អ្នកគាំទ្ររាប់លាននាក់នៅជុំវិញពិភពលោក។
