សិល្បៈ និង កម្សាន្ត

តារាសម្តែងនាង Song Ji Hyo ទាក់ទាញចំណាប់អារម្មណ៍ ជាមួយនឹងការថតម៉ូដរូបខោទ្រនាប់

កូរ៉េខាងត្បូង៖យោងតាមការ ចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាសម្តែងជនជាតិកូរ៉េខាងត្បូង ដ៏ល្បីល្បាញ នាង Song Ji Hyo កំពុងទទួលចំណាប់អារម្មណ៍ និងការគាំទ្រយ៉ាងពេញទំហឹង អ្នកលេងប្រព័ន្ធផ្សព្វផ្សាយ សង្គមជាមួយឈុនម៉ូដែលខោទ្រនាប់របស់នាង។

នាង Song Ji Hyo បានចែករម្លែករូបថតរបស់នាង កំពុងបង្ហាញម៉ូដខោទ្រនាប់ នៅលើគណនីប្រព័ន្ធផ្សព្វផ្សាយ សង្គមផ្លូវការរបស់ក្រុមហ៊ុនខោទ្រនាប់ដែលនាងដំណើរការ។

រូបថត នាង Song Ji Hyo ស្លៀកពាក់ខោទ្រនាប់ពណ៌ផ្សេងៗគ្នា ដែលបង្ហាញពីរូបរាងដ៏រស់រវើក និងមានសុខភាពល្អដែលទាក់ទាញភ្នែក។

មុននេះ នៅថ្ងៃទី ១៨ នៅពេលសួរអំពីបញ្ហាប្រឈម នៃការធ្វើជាប្រធានក្រុមហ៊ុនខោទ្រនាប់នៅលើឆានែល YouTube របស់នាង នាង Song Ji Hyo បានសារភាពដោយស្មោះត្រង់ថា “វាជាលុយ” ដោយបន្ថែមថា “សូមទិញច្រើន”៕

Most Popular

To Top