កីឡា

ការងារក្នុងក្តីស្រមៃ ៖ អ្នកគាំទ្រអាមេរិក ទទួលបានប្រាក់ឈ្នួល សម្រាប់ទស្សនាការប្រកួត World Cup នីមួយៗ

អាមេរិក៖យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា វាអាចជាការងារដ៏អស្ចារ្យបំផុត នៅលើពិភពលោក សម្រាប់បុរសអាមេរិក ២នាក់ទទួលបានប្រាក់ឈ្នួល ៥០,០០០ ដុល្លារអាមេរិកពីការទស្សនាការប្រកួត World Cup នីមួយៗក្នុងចំណោម ១០៤ ប្រកួតរយៈពេល ៣៩ ថ្ងៃ វាគឺជាការងារដែលកើតចេញពីសេចក្តីស្រឡាញ់។

លោក Austin Franklin អាយុ ២៩ ឆ្នាំ និង លោក Kevin Akoto អាយុ ២៦ ឆ្នាំ អនុវត្តភារកិច្ចក្នុងក្តីស្រមៃ របស់ពួកគេនៅស្ទូឌីយោបណ្ដោះអាសន្នមួយ ដែលមានជញ្ជាំងកញ្ចក់នៅសង្ខាង ២ ចំកណ្តាលទីលាន Times Square នៃទីក្រុង Manhattan ។ អ្នកគាំទ្រដែលមានចិត្តរំភើបបានប្រមូលផ្តុំគ្នានៅជុំវិញគូបដើម្បីមើលការប្រកួតនៅលើទូរទស្សន៍ទំហំ ៨៥ អ៊ីញចំនួន២ ខណៈលោក Franklin និងលោក Akoto អង្គុយលើសាឡុងនៅខាងក្នុង។

លោក Akoto បានឈប់ពីការងារ ហើយបានចែកផ្លូវជាមួយដៃគូរបស់លោក ដើម្បីទទួលយកតួនាទី “អ្នកមើល World Cup ដ៏សំខាន់” មានន័យថា បង្កើតភាពរំភើបជុំវិញព្រឹត្តិការណ៍ដែលធ្វើឡើងរៀងរាល់បួនឆ្នាំម្តង ត្រូវបានរៀបចំដោយសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក។

លោក Akoto បាននិយាយកាលពីថ្ងៃអង្គារថា និយោជកបានទទួលយកវាដោយល្អ ចំណែកបុគ្គលវិញមិនសូវល្អទេ ប៉ុន្តែវាមិនអីទេ។ លោក Akoto មកពីរដ្ឋ Florida បានបន្តថា ជាក់ស្តែងមានហ្គេមមួយចំនួនដែលមិនល្អ ជាក់ស្តែងវានឹងកើតឡើង ប៉ុន្តែអ្នកក៏មានហ្គេមដ៏គួរឲ្យរំភើបរបស់អ្នកដែរ៕

Most Popular

To Top