ភ្នំពេញ ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសហការជាមួយស្ថាប័នលំដាប់ពិភពលោក KOMBAT បានប្រកាសរៀបចំព្រឹត្តិការណ៍ដ៏ធំ ជាលើកដំបូងនៅលើទឹកដីប្រទេសកម្ពុជា ដែលមានរហ័សនាមថា “GANZBERG KUN KHMER KOMBAT GRANNG PRIX ” ជាការប្រកួតលក្ខណៈកីឡាតេក្វាន់-ដូ ITF និង គុនខ្មែរ ធ្វើឡើងក្នុងគោលបំណងលើកស្ទួយកីឡាករ-កីឡាការិនីគុនខ្មែរ ដោយប្រព្រឹត្តនាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២៦ នៅសាលកីឡាសម្តេចពិជ័យសេនា ក្នុងកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ឬស្តាតចាស់។

នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងអគ្គលេខាធិការនៃសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ និងលោក Rick Shin ប្រធានស្ថាប័នលំដាប់ថ្នាក់ពិភពលោក KOMBAT បានអញ្ជើញចូលរួមពិធីសន្នីសីទ សារព័ត៌មានស្តីពីព្រឹត្តិការណ៍ដ៏ធំជាលើកដំបូង នៅលើទឹកដីប្រទេសកម្ពុជាដែលមានរហ័សនាមថា “GANZBERG KUN KHMER KOMBAT GRANNG PRIX ” នៅសាលកីឡាសម្តេចពិជ័យសេនា ក្នុងកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ឬស្តាតចាស់ ។

លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានមានប្រសាសន៍ថា ការប្រកួតលក្ខណៈគុនខ្មែរ និង កីឡាតេក្វាន់-ដូ ITF “GANZBERG KUN KHMER KOMBAT GRANNG PRIX ” នេះជាភាពរីកចម្រើនថ្មីមួយទៀតសម្រាប់គុនខ្មែរ ដែលស្ថាប័នលំដាប់ថ្នាក់ពិភពលោក KOMBAT បានទទួលស្គាល់ប្រដាល់គុនខ្មែរជាផ្លូវការ និងរៀបចំព្រឹត្តិការណ៍នេះឡើងនៅលើទឹកដីកម្ពុជា។
ការប្រកួតលក្ខណៈតេក្វាន់ដូ៖
កីឡាកររិទ្ធី វ៉ានិច្ច (កម្ពុជា) ប្រកួត INGRID SOTO (CHILE) កីឡាករ PHILBERT JUANITO (PHILIPPINES) ប្រកួត កីឡាករ ARMIN (MALAYSIA) កីឡាការិនី ណើន ស្រីណា (កម្ពុជា) ប្រកួតកីឡាការិនី NATACHA CASTRO (ARGENTINA) និងកីឡាករ MARTIN IGLESIAS RIAL (SPAIN) ប្រកួតកីឡាករ ROMENIG HERVANO (BRAZIL) ប្រកួតដ ណ្តើមខ្សែក្រវាត់ ។

ការប្រកួតលក្ខណៈគុនខ្មែរ៖ កីឡាករ សំណាង ណូប្រកួត ADAM EARNSHAW (ENGLAND) កីឡាករ រឿង ចិត្រា ប្រកួត PEJMAN (IRAN) កីឡាករ ពេជ្រ សិង្ហប្រកួត MYA LONE CHEW (MYANMAR) និងកីឡាករ គឹម សារុំ ប្រកួត LIK HAYA (SOUTH AFRICA) ៕



