កីឡា

អង់គ្លេស ឈ្នះប៉ាណាម៉ា ២-០ ឡើងទៅឈរចំណាត់ថ្នាក់លេខ១ ក្នុងពូល L នៃពានរង្វាន់ World Cup 2026

ក្រុមជម្រើសជាតិអង់គ្លេសបានកក់កៅអីឡើង​ ទៅវគ្គបន្តទាំងនាមជាក្រុមលេខមួយក្នុងពូល L បន្ទាប់ពីបានយកឈ្នះលើក្រុមប៉ាណាម៉ា ដោយលទ្ធផល ២ ទល់នឹង ០ នៅក្នុងការប្រកួតវគ្គចែកពូលចុងក្រោយ។

​Jude Bellingham នៅនាទីទី ៦២ ស៊ុតបាល់ចូលសំណាញ់ទី និង ​Harry Kane នៅនាទីទី ៦៧ តែតបញ្ចូលទីយ៉ាងស្អាតពីការបញ្ជូនបាល់របស់ Marcus Rashford។

​គ្រាប់បាល់បញ្ចូលទី បានធ្វើឱ្យបំបែកកំណត់ត្រាថ្មីសម្រាប់ប្រធានក្រុម Harry Kane ដោយក្លាយជាកីឡាករអង់គ្លេសដែលស៊ុតបញ្ចូលទីបានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ World Cup សរុបចំនួន ១១ គ្រាប់ ជម្នះកំណត់ត្រាចាស់របស់ Gary Lineker។

​ទោះបីជាព្យាយាមការពារយ៉ាងស្វិតស្វាញ និងមានឱកាសវាយបកខ្លះៗនៅវគ្គទីមួយ រួមទាំងការបដិសេធគ្រាប់បាល់ដោយសារ Offside នៅវគ្គទីពីរ ប៉ាណាម៉ាត្រូវធ្លាក់ចេញពីព្រឹត្តិការណ៍ World Cup នេះដោយគ្មានពិន្ទុឡើយ។

Most Popular

To Top