ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល បានវាយបកយកឈ្នះក្រុមជប៉ុន ក្នុងលទ្ធផល ២-១ នៅក្នុងការប្រកួតវគ្គ ៣២ក្រុមចុងក្រោយ នៃពានរង្វាន់ FIFA World Cup 2026 នៅកីឡដ្ឋាន Houston សហរដ្ឋអាមេរិក។
ជប៉ុនបានធ្វើឲ្យអ្នកគាំទ្រមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបាននាំមុខមុន ១-០ នៅនាទីទី២៩ តាមរយៈការស៊ុតបញ្ចូលទីយ៉ាង ស្អាតរបស់កីឡាករ Kaishu Sano។

ប្រេស៊ីលបានព្យាយាមវាយសម្រុកយ៉ាងខ្លាំង រហូតរកគ្រាប់បាល់តាមស្មើ ១-១ វិញនៅនាទីទី៥៦ ដោយការតែតរបស់ខ្សែបម្រើចាស់វស្សា Casemiro។
នាទីចុងក្រោយ ជិតនឹងត្រូវថែមម៉ោងទៅហើយទៅហើយ ប៉ុន្តែនៅនាទីទី ៩០+៥ ទៅហើយ កីឡាកររកបំរុង Gabriel Martinelli បានស៊ុតគ្រាប់បាល់ជ័យជម្នះដ៏មានតម្លៃ បញ្ចប់ក្តីសង្ឃឹមរបស់ក្រុមសាមូរ៉ៃជប៉ុន។

ជ័យជម្នះដ៏លំបាកនេះ បានជួយឲ្យប្រេស៊ីល បន្តដំណើរទៅកាន់វគ្គ ១៦ក្រុមចុងក្រោយ ដើម្បីស្វែងរកតំណែងជើង ឯកពិភពលោកម្តងទៀត (ជើងឯកពិភពលោកលើកទី៦) របស់ខ្លួន ខណៈជប៉ុនត្រូវធ្លាក់ចេញ ពីព្រឹត្តិការណ៍នេះទាំងគួរឲ្យស្តាយ។



