សិល្បៈ និង កម្សាន្ត

នាង Jennie សមាជិកក្រុម BLACKPINK រងការរិះគន់យ៉ាងខ្លាំង ចំពោះការផ្សព្វផ្សាយ ផលិតផល ដែលបង្កគ្រោះថ្នាក់ដល់ស្ត្រី

កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀងនាង Jennie សមាជិកក្រុមតារាចម្រៀង នារីកូរ៉េខាងត្បូង BLACKPINK ត្រូវបានវាយប្រហារ យ៉ាងខ្លាំង បន្ទាប់ពីការបង្ហោះបណ្តាញសង្គម Instagram ពីមុនរបស់តារាដែលផ្សព្វផ្សាយផលិតផល មួយត្រូវបានចោទប្រកាន់ថា មានគ្រោះថ្នាក់ដល់ស្ត្រី។

ខណៈពេលដែលការបង្ហោះនេះមានតាំងពីយូរយារណាស់មកហើយ រូបភាព និងការរិះគន់ចំពោះនាង Jennie ដែលផ្សព្វផ្សាយវ៉ែនតា Meta បានលេចចេញជាថ្មី។ ជាពិសេស ពួកគេបានវាយបកនាង Jennie ចំពោះការផ្សព្វផ្សាយអ្វីមួយដែលជា “ការរំលោភលើភាពឯកជន” ជាពិសេសជាមួយនឹងប្រវត្តិនៃបញ្ហា molka (កាមេរ៉ាលាក់) ក្នុងប្រទេសកូរ៉េ ៕

Most Popular

To Top