វីរៈបុរសខ្សែបម្រើ និងជាប្រធានក្រុមជម្រើសជាតិក្រូអាត Luka Modrić បានបង្ហាញហួសពីការទប់អារម្មណ៍ និងមានភាពរំជួលចិត្តយ៉ាងខ្លាំង បន្ទាប់ពីក្រូអាតត្រូវធ្លាក់ចេញពីព្រឹត្តិការណ៍ FIFA World Cup 2026 ក្រោមស្នាដៃក្រុមព័រទុយហ្គាល់ ក្នុងលទ្ធផល ២-១ នាវគ្គ ១៦ ក្រុមចុងក្រោយ។

ការប្រកួតចុងក្រោយ របស់ខ្សែបម្រើវ័យ ៤០ ឆ្នាំរូបនេះនៅក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោក បន្ទាប់ពីលោកបានដឹកនាំក្រុមឆ្លងកាត់ World Cup ចំនួន ៥ សម័យកាល (២០០៦, ២០១៤, ២០១៨, ២០២២, និង ២០២៦)។



