កីឡា

លាហើយវីរៈបុរស ២០ឆ្នាំ នៃការលះបង់របស់ Luka Modrić ចំពោះជម្រើសជាតិក្រូអាស៊ី និងធ្វើអោយវិស័យបាល់ទាត់ ស្រស់ស្អាត ស្រទន់ និងពោរពេញដោយសិល្បៈ នៃការលេងដ៏មានឥទ្ធិពល

បន្ទាប់ពីបានលះបង់ទាំងកម្លាំងកាយចិត្ត រយៈពេល ២០ឆ្នាំ ពេញនៅលើទីលាន Luka Modrić ដល់ពេលចូលនិវត្តន៍ ពីក្រុមជម្រើសជាតិក្រូអាស៊ី ។ នេះគឺជាការបិទទំព័រប្រវត្តិសាស្ត្រ ដ៏អស្ចារ្យបំផុតមួយ នៃពិភពបាល់ទាត់ទំនើប។

​គិតចាប់តាំងពីការបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០០៦ Modrić មិនត្រឹមតែជាប្រធាន ក្រុមដ៏ឆ្នើមប៉ុណ្ណោះទេ ប៉ុន្តែលោកគឺជាបេះដូង និងជាព្រលឹងរបស់ក្រុមជម្រើសជាតិក្រូអាស៊ី ។

Modric បានដឹកនាំប្រទេសតូចមួយនេះឱ្យក្លាយជាមហាអំណាចបាល់ទាត់ ដោយបានឈ្នះ ​មេដាយប្រាក់ ជើងឯករង World Cup 2018 ​មេដាយសំរឹទ្ធ ចំណាត់ថ្នាក់លេខ៣ World Cup 2022។

Luka Modric ឈ្នះ​ពានរង្វាន់ Ballon d’Or 2018 ដែលជាសមិទ្ធផលបុគ្គលល្អខ្ពង់ខ្ពស់បំផុត។

Luka Modrić សម្រាប់រយៈពេល ២០ឆ្នាំដ៏អស្ចារ្យ ដែលបានធ្វើឱ្យពិភពបាល់ទាត់កាន់តែមានភាពស្រស់ស្អាត ស្រទន់ និងពោរពេញដោយសិល្បៈនៃការលេងដ៏មានឥទ្ធិពល។

Most Popular

To Top