សិល្បៈ និង កម្សាន្ត

តារាសម្ដែងកូរ៉េខាងត្បូង ដ៏ល្បីល្បាញនាង Mun Ka Young ចុះហត្ថលេខាជាមួយ Fantagio

កូរ៉េខាងត្បូង៖យោងតាមការ ចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាសម្ដែង និងតារាម៉ូដែលកូរ៉េខាងត្បូង ដ៏ល្បីល្បាញ នាង Mun Ka Young ហៅ (Moon Ga Young) បានចុះកិច្ចសន្យាផ្តាច់មុខជាមួយ Fantagio នាថ្ងៃទី ៣ ខែកក្កដា បន្ទាប់ពីFantagio បានប្រកាសជាផ្លូវការអំពីការចុះហត្ថលេខា ជាមួយនឹងសេចក្តីថ្លែងការណ៍ជាសាធារណៈរបស់ពួកគេ។

នាង Mun Ka Young បានបង្ហាញខ្លួនជាលើកដំបូងជាតារាសម្ដែងកុមារក្នុងខ្សែភាពយន្តឆ្នាំ២០០៦  Bloody Reunion ហើយចាប់តាំងពីពេលនោះមកនាងបានសម្ដែងក្នុងគម្រោងជាច្រើនរួមមានរឿងភាគ True Beauty, Tempted, Welcome to Waikiki 2, The Interest of Love និង My Dearest Nemesis។ នាងក៏នឹងបង្ហាញខ្លួននៅក្នុងរឿងភាគ tvN Whale Star: The Gyeongseong Mermaid ដែលនឹងចេញផ្សាយនៅឆ្នាំ ២០២៧ ផងដែរ។

បញ្ជីឈ្មោះបច្ចុប្បន្នរបស់ Fantagio រួមមាន Baek Yoon Sik, Kim Seon Ho, Lee Sung Kyung, Ong Seong Wu, Lee Se Young, ASTRO, Lee Changsub និង LUN8៕

Most Popular

To Top