កីឡា

ម្ចាស់ផ្ទះម៉ិកស៊ិក តទល់នឹង តោកំណាច អង់គ្លេស ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ World Cup 2026

ការប្រកួតរវាងក្រុមជម្រើសជាតិ ម៉ិកស៊ិក (សហម្ចាស់ផ្ទះ) និង អង់គ្លេស ក្នុងវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup 2026 នឹងត្រូវធ្វើឡើងនៅថ្ងៃច័ន្ទ ទី៦ កក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០ ព្រឹក ម៉ោងនៅក្នុងប្រទេសកម្ពុជា នៅកីឡដ្ឋានល្បីឈ្មោះ Mexico City Stadium (Estadio Azteca) ប្រទេសម៉ិកស៊ិក។

​កំណត់ត្រាក្នុងដីរបស់ម៉ិកស៊ិក  មិនដែលចាញ់ការប្រកួត World Cup ណាមួយឡើយនៅកីឡដ្ឋាន Mexico City Stadium ឈ្នះ ៨ ស្មើ ២ ហើយថែមទាំងមិនទាន់របូតគ្រាប់បាល់សោះក្នុងព្រឹត្តិការណ៍ឆ្នាំនេះ។

​ការវិលត្រឡប់របស់អង់គ្លេស នេះជាលើកដំបូងក្នុងរយៈពេល ៤០ ឆ្នាំដែលក្រុមអង់គ្លេសត្រូវត្រឡប់មកប្រកួតនៅកីឡដ្ឋានប្រវត្តិសាស្ត្រមួយនេះ ចាប់តាំងពីការចាញ់អាហ្សង់ទីន ២-១ ក្នុងឆ្នាំ ១៩៨៦ ដែលមានគ្រាប់បាល់ ‘Hand of God’ របស់ Maradona។

​កីឡាករលេចធ្លោរបស់អង់គ្លេសនឹងពឹងផ្អែកលើទម្រង់លេងដ៏មុតស្រួចរបស់ Harry Kane ដែលរកបាន ៥ គ្រាប់ហើយ ខណៈដែលម៉ិកស៊ិកមាន Julián Quiñones ជាអ្នកដឹកនាំតំបន់ប្រយុទ្ធដ៏មានឥទ្ធិពល។

Most Popular

To Top