អង់គ្លេសបានកក់កៅអីឡើងទៅវគ្គ៨ ក្រុមចុងក្រោយ នៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2026 ក្រោយពីបានយកឈ្នះលើក្រុមម្ចាស់ផ្ទះម៉ិកស៊ិកក្នុងលទ្ធផល ៣ ទល់នឹង ២ យ៉ាងស្វិតស្វាញនៅកីឡដ្ឋាន Estadio Azteca។
គ្រាប់បាល់របស់អង់គ្លេស រកបានដោយខ្សែបម្រើ Jude Bellingham ២ គ្រាប់ម្នាក់ឯង នាទី ៣៦ និង ៣៨ និងគ្រាប់បាល់ពិន័យប៉េណាល់ទីដោយប្រធានក្រុម Harry Kane នាទី ៦០។

គ្រាប់បាល់របស់ម៉ិកស៊ិក រកបានដោយ Julián Quiñones នាទី ៤២ និងការទាត់ប៉េណាល់ទីរបស់ Raúl Jiménez នាទី ៦៩។
ខ្សែការពារអង់គ្លេស Jarell Quansah ទទួលបានកាតក្រហមបណ្តេញចេញពីការប្រកួតនៅនាទី ៥៤ ដែលធ្វើឱ្យអង់គ្លេសត្រូវលេងសល់សមាជិក ១០ នាក់។

ជ័យជម្នះនេះបានធ្វើឱ្យម៉ិកស៊ិកស្គាល់រសជាតិ ចាញ់ជាលើកដំបូងនៅក្នុងទឹកដីរបស់ខ្លួនក្នុងប្រវត្តិសាស្ត្រ World Cup ហើយអង់គ្លេសនឹងត្រូវបន្តទៅជួប ក្រុមជម្រើសជាតិន័រវែសនៅវគ្គបន្ទាប់។


