ការប្រកួតដ៏តានតឹង រវាងក្រុមជម្រើសជាតិ អេស្ប៉ាញ និង ព័រទុយហ្គាល់ ក្នុងវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup 2026 បានបញ្ចប់ទៅដោយភាពជូរចត់បំផុតសម្រាប់ក្រុមព័រទុយហ្គាល់ បន្ទាប់ពីការប្រកួតបានបញ្ចប់ទៅដោយលទ្ធផល អេស្ប៉ាញ ១-០ ព័រទុយហ្គាល់ នៅកីឡដ្ឋាន Dallas Stadium។

គ្រាប់បាល់កាត់សេចក្តីចុងម៉ោង ខណៈពេលដែលការប្រកួតហាក់ ដូចជាត្រូវឈានចូលទៅដល់វគ្គថែមម៉ោងទៅហើយនោះ ខ្សែបម្រើ Mikel Merino របស់អេស្ប៉ាញបានស៊ុតបញ្ចូលទីគ្រាប់បាល់ជ័យជម្នះនៅនាទីទី ៩០ ដែលបានបំបែកបេះដូងអ្នកគាំទ្រព័រទុយហ្គាល់ទូទាំងពិភពលោក។
រាត្រីចុងក្រោយរបស់ Cristiano Ronaldo នេះគឺជាការប្រកួត World Cup លើកចុងក្រោយបង្អស់ ក្នុងអាជីពដ៏អស្ចារ្យរបស់វីរបុរសបាល់ទាត់វ័យ ៤១ ឆ្នាំ Cristiano Ronaldo។ ទោះបីជាលោកបានខិតខំប្រឹងប្រែងដឹកនាំក្រុមយ៉ាងណាក៏ដោយ ក៏មិនអាចជួយក្រុមឲ្យឡើង ទៅវគ្គបន្តបានឡើយ ដែលធ្វើឲ្យក្តីស្រមៃលើកពានរង្វាន់ពិភពលោកដ៏ធំមួយនេះ ត្រូវរលាយសាបសូន្យ។

តំបន់ការពារអេស្ប៉ាញរឹងមាំ ខណះព័រទុយហ្គាល់បានព្យាយាមវាយបក និងបង្កើតឱកាសជាច្រើន ប៉ុន្តែមិនអាចទម្លុះរបាំងការពារដ៏រឹងមាំរបស់អេស្ប៉ាញ ដែលមិនទាន់របូតគ្រាប់បាល់ទាល់តែសោះក្នុងព្រឹត្តិការណ៍នេះ។
អេស្ប៉ាញបានឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយ ចំណែកឯព័រទុយហ្គាល់ ត្រូវហាលអាវត្រឹមនេះ ជាមួយនឹងការលាគ្នាទាំង ទឹកភ្នែកពីព្រឹត្តិការណ៍លំដាប់ពិភពលោក។





