កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារា K-Pop ស្រីម្នាក់បានទាក់ទាញចំណាប់អារម្មណ៍ ដោយការបង្ហាញ រូបរាងប៊ីគីនីរបស់នាង ដែលទាក់ទាញប្រតិកម្មមិនត្រឹម តែពីអ្នកលេងអ៊ីនធើណេត ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពីអតីតមិត្តរួម ក្រុមរបស់នាងផងដែរ។
នាពេលថ្មីៗនេះ Raina ដែលដើមឡើយជាសមាជិក ក្រុមតារាចម្រៀងនារី កូរ៉េខាងត្បូង After School បានបង្ហោះរូបភាពជាច្រើនសន្លឹក របស់នាងស្លៀកប៊ីគីនីនៅលើគណនី ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាង។
រូបភាពទាំងនោះ នាង Raina ត្រូវបានគេឃើញ ស្លៀកប៊ីគីនីពណ៌ផ្កាឈូក និងខៀវ រីករាយនឹងពេលវេលាសម្រាក នៅអាងហែលទឹក។ នាងបានចែករម្លែកព័ត៌មានថ្មីៗជាមួយនឹងចំណងជើងដូចជា “វាមិនអីទេ ទោះបីជាវាមានពពកក៏ដោយ” និង “ខ្ញុំចង់រៀនហែលទឹក”។
ជាពិសេសនាង Raina បានទាក់ទាញចំណាប់អារម្មណ៍ដោយបង្ហាញរូបរាងដ៏ទាក់ទាញ និងចង្កេះស្ដើងរបស់នាង។
មិត្តភក្តិ និងអ្នកគាំទ្រ ដែលបានឃើញរូបភាពទាំងនោះ បានឆ្លើយតបយ៉ាងរីករាយ។ អតីតមិត្តរួមក្រុម Lee Jooyeon បានសម្តែងការកោតសរសើរជាមួយនឹងរូបសញ្ញាភ្លើង ហើយអ្នកគាំទ្រម្នាក់បានបញ្ចេញមតិថា “Raina គួរតែត្រូវបានកំណត់ជាទ្រព្យសម្បត្តិជាតិ” ដោយបង្ហាញពីក្តីស្រលាញ់របស់ពួកគេ។
នាង Raina បានបង្ហាញខ្លួនជាសមាជិកក្រុមចម្រៀងនារី After School ក្នុងឆ្នាំ ២០០៩ ហើយចាប់តាំងពីពេលនោះមក នាងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងជាផ្នែកមួយនៃក្រុម Orange Caramel និងជាអ្នកចម្រៀងទោល៕
