កីឡា

World Cup 2026 តើមារ៉ុក អាច ទម្លាក់បារាំង ដែលជាម្ចាស់ជើងឯកពីរសម័យកាល បានដែរឫទេ នៅរាត្រីនេះ?

ក្រុមជម្រើសជាតិបារាំង និងម៉ារ៉ុក ធ្លាប់ជួបគ្នាតែម្តងគត់ ក្នុងប្រវត្តិសាស្ត្រព្រឹត្តិការណ៍ FIFA World Cup ពោលគឺនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឆ្នាំ ២០២២ នៅប្រទេសកាតា។

​លទ្ធផលប្រកួត ពេលនោះ បារាំងបានយកឈ្នះម៉ារ៉ុកក្នុងលទ្ធផល ២-០ ដោយគ្រាប់បាល់ដំបូងរកបានដោយខ្សែការពារ Theo Hernández នៅនាទីទី ៥ និងគ្រាប់ទីពីរដោយកីឡាករ Randal Kolo Muani នៅនាទីទី ៧៩។

​កំណត់ត្រាប្រវត្តិសាស្ត្រ ទោះបីជាត្រូវធ្លាក់ក្នុងវគ្គនោះក្តី ក៏ក្រុមម៉ារ៉ុក បានបង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យ ដោយក្លាយជាក្រុមតំណាងទ្វីបអាហ្វ្រិក និងអារ៉ាប់ដំបូងគេបង្អស់ ដែលបានឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup។

​ បើគិតទាំងការប្រកួតមិត្តភាព និងពានរង្វាន់ផ្សេងៗ ក្រុមទាំងពីរធ្លាប់ជួបគ្នា ៦ ដង ដោយបារាំងមិនដែលចាញ់ម៉ារ៉ុកឡើយ (ឈ្នះ ៤ ដង និងស្មើ ២ ដង)។

Most Popular

To Top