បច្ចេកវិទ្យា

សេវាកម្មជួលឡាន ឌីជីថលខ្លីៗ សម្រាប់អតិថិជន នៅកាលីហ្វ័រញ៉ា មានបញ្ហា បន្ទាប់ពី កោសិកា យានយន្ត ចុះខ្សោយ ធ្វើឲ្យសមកាលកម្មជាមួយ ម៉ាស៊ីនមេ

កាលីហ្វ័រញ៉ា៖ស្ត្រីជាដែលអតិថិជនម្នាក់ នៅរដ្ឋកាលីហ្វ័រញ៉ាបានរកឃើញខ្លួនឯង ដេកនៅលើភ្នំ បន្ទាប់ពីរថយន្ត ដែលនាងបានជួលតាម រយៈកម្មវិធីចែករម្លែក Gig ឈប់ដំណើការដោយស្វ័យប្រវត្ត ដោយសារតែការទទួលទូរស័ព្ទមាន បញ្ហាបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។

អ្នកនាង Kari Paul អ្នកយកព័ត៌មានផ្នែកបច្ចេកវិទ្យាម្នាក់ របស់ The Guardian បានធ្វើដំណើរកម្សាន្តនៅទិវា នៃក្តីស្រឡាញ់ជាមួយដៃគូរបស់នាង នៅតំបន់ Mendocino ក្បែរទីក្រុង Gualala នាឆ្នេរសមុទ្រតូចមួយចម្ងាយ ៣ម៉ោង ខាងជើងទីក្រុង San Francisco ។

ពួកគេបានក្រឡេកមើលទេសភាពអ្នក ទៅទស្សនា ហើយសម្រេចចិត្តឡើងភ្នំនៅខាងក្រោមដើម្បីដើររយៈពេលខ្លី ប៉ុន្តែនៅពេលពួកគេ ត្រឡប់ទៅ Gig របស់ពួកគេពួកគេ បានរកឃើញថា វានឹងមិនបើកទេ។នេះបើយោងតាម លោក Gig បាននិយាយថា ផ្នែកសូហ្វវ៉ែរខាងក្នុង របស់រថយន្តត្រូវការធ្វើសមកាលកម្មជា មួយម៉ាស៊ីនមេរបស់ក្រុមហ៊ុន ដើម្បីបញ្ជាក់ពីការជួលរាល់ ពេលដែល ម៉ាស៊ីនបើកទោះបីវាជា ផ្នែកនៃការជួលតែមួយក៏ដោយ។

នៅពេលលោក Paul នៅតែមានបណ្តាញទូរស័ព្ទខ្សោយហៅថា សេវាអតិថិជនរបស់ Gig អ្នកនាងបានដឹងថា ក្រុមហ៊ុនតែងតែមានបញ្ហាបច្ចេកទេស នៅក្នុងតំបន់ដែល នាងស្ថិតក្នុងតំបន់ ៤០ ម៉ាយល៍ នៃតំបន់ប៉ាស៊ីហ្វិក ផ្លូវហាយវ៉េ ១ ដែលល្បីល្បាញ ខាងសេវាខ្សោយ៕ ដោយ៖លី ភីលីព

Most Popular

To Top