The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ Omar Marmoush ប្រហែលជានឹងអាចសម្រេចចិត្តចាក ចេញពីក្លឹប Man City ហើយនៅ
រដូវក្តៅនេះ។
ខ្សែប្រយុទ្ធអេហ្ស៊ីបរូបនេះមិនសូវទទួលបានឳកាសនិងពេលវេលាគ្រប់គ្រាន់ក្នុងការបង្ហាញខ្លួនលេងនៅ Man City ឡើយកាលពីរដូវកាល កន្លងមកហើយជឿ ជាក់ថាកីឡាករផ្ទាល់
ត្រូវបានចាប់អារម្មណ៍ពី សំណាក់ក្លឹបជាច្រើន នៅអង់គ្លេសផងនៅពេលនេះ។
ក្នុងវ័យ២៧ឆ្នាំបច្ចុប្បន្ន Marmoush កំពុងក្លាយជាគោលដៅរបស់ក្លឹបធំៗដូចជា Man UTD និង Spurs ផងនិងកំពុងព្យាយាមចរចាជាមួយគ្នាដើម្បីផ្ទេរកីឡាករ
រូបនេះចេញពីកីឡាដ្ឋានEtihad។
គួរឲ្យដឹងដែរថា Marmoush បានចូលរួមជាមួយនឹង Man City ពីក្លឹបអាល្លឺម៉ង់ Eintracht Frankfurt កាលពីខែមករាឆ្នាំ២០២៥កន្លងមកប៉ុណ្ណោះ៕
