The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹប Hoffenheim បានបញ្ជាក់ហើយថាការចរចាគ្នាជាមួយនឹងក្លឹបអង់គ្លេស Chelsea និងអេស្បាញ
Barcelona កំពុងដំណើរការទៅ ដើម្បីអាចពិនិត្យលទ្ធភាព កីឡាករម្នាក់ចេញពីអាល្លឺម៉ង់។
កីឡាករវ័យ២៣ឆ្នាំ Fisnik Asllani បានក្លាយជាគោលដៅរប់សក្លឹបយក្សទាំងពីរ ជាយូរមកហើយ ។ ចុងក្រោយនេះប្រធានក្លឹបលោក Andreas Schicker បាន
ចេញមកអះអាងអំពីកិច្ចការងារនេះ។
រដូវកាលកន្លងមកនេះកីឡាករខ្សែប្រយុទ្ធ Asllani បានក្លាយទៅជាកីឡាករ ដែលមានក្លឹបជាច្រើនចង់បានបំផុត របស់លីគកំពូលអ៊ឺរ៉ុបដូច្នេះជឿជាក់ថា រដូវកាលក្រោយនេះ
គេនឹងអាចឃើញមានវត្តមាន កីឡាកររូបនេះ ចាកចេញពីអាល្លឺម៉ង់ជាមិនខាន៕
