កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀងស្រីជនជាតិ កូរ៉េខាងត្បូងនាង Yoon Chaekyung បានបង្ហាញសម្រស់ដ៏ស្រស់ស្អាត របស់នាងពេលស្លៀកឈុតប៊ីគីនី ដែលទទួលបានការ កោតសរសើរពីអ្នកគាំទ្រ និងអ្នកប្រើប្រាស់អ៊ីនធើណេត។
នាថ្ងៃទី ១៥ ខែកក្កដា រូបថតជាច្រើនសន្លឹកដែលថតនៅកោះជេជូ ត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Instagram ដោយនាង Yoon Chaekyung។ រូបថតដែលបានចេញផ្សាយបង្ហាញពីនាង Yoon Chaekyung កំពុងរីករាយនឹងពេលវេលាសម្រាកលំហែកាយនៅកោះជេជូ។
ជាពិសេស នាង Yoon Chaekyung បានទាក់ទាញ ការចាប់អារម្មណ៍ ដោយបង្ហាញសម្រស់ របស់នាងពេលស្លៀក ឈុតប៊ីគីនី ពណ៌បៃតងស្រាល។ នាង Yoon Chaekyung បានបង្ហាញខ្លួនឆ្នាំ ២០១២ ក្នុងនាមជាសមាជិកក្រុម Puretty។ បន្ទាប់ពីក្រុមនេះត្រូវបានរំសាយ នាងបានបង្ហាញខ្លួន ក្នុងកម្មវិធី សវនកម្ម Mnet Produce 101 ហើយបានបង្ហាញ ខ្លួនឡើងវិញ នៅឧស្សាហកម្មតន្ត្រីក្នុងនាមជាសមាជិកក្រុម April ឆ្នាំ ២០១៦ បន្ទាប់ពី April ត្រូវបានរំសាយ នាងបានបន្តអាជីពរបស់នាងជាតារាសម្ដែង។
នាង Yoon Chaekyung មានពាក្យចចាមអារ៉ាមថា កំពុងណាត់ជួបជាមួយកីឡាករវាយសីជម្រើសជាតិ Lee Yong Dae ឆ្នាំ ២០២៥។ ទោះជាយ៉ាងណាក៏ដោយ នៅពេលនោះ ភ្នាក់ងាររបស់នាង Yoon Chaekyung នៅតែមិននិយាយអ្វីទាំងអស់ ដោយនិយាយថា “វាជាបញ្ហាឯកជន ដូច្នេះវាពិបាកក្នុងការបញ្ជាក់”៕
