កាណាដា៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កំពូលតារាចម្រៀងកាណាដា Justin Bieber និងភរិយារបស់លោក អ្នកនាង Hailey Bieber បានប្រមូលផ្តុំផលប័ត្រអចលនទ្រព្យដ៏ គួរឲ្យចាប់អារម្មណ៍មួយចាប់តាំងពីរៀបការនៅឆ្នាំ២០១៨ ជាមួយនឹងផ្ទះប្រណីតៗ នៅទូទាំងអាមេរិក និងកាណាដាដែលមានតម្លៃរាប់សិបលានដុល្លារ ។
កាសែត The Wall Street Journal បានរាយការណ៍ថា ពួកគេបានទិញអាផាតមិនតម្លៃ ១២ លានដុល្លារអាមេរិកនៅ អគារ Leroy លេខ ១៦០នៃទីក្រុងញូវយ៉កកាលពីដើមខែកក្កដា។ លំនៅដ្ឋានទំហំ ២៦០ ម៉ែត្រការ៉េនេះមានបន្ទប់គេងចំនួនបួន បន្ទប់ទឹកពេញលេញចំនួន៤ បូករួមទាំងបន្ទប់ទឹកតូចមួយ ផ្ទះបាយដាច់ដោយឡែកមួយ អាងងូតទឹកថ្មម៉ាប កម្រាលឥដ្ឋដមានកម្ដៅ និងបង្អួចពីជាន់ដល់ពិដានដែលមើលរំលងទន្លេ Hudson។
កាសែតកម្សាន្តអាមេរិក E! News បានរាយការណ៍ថា គូស្នេហ៍នេះបានទិញអចលនទ្រព្យនេះដោយគិតគូរពីកូនប្រុសអាយុ ២ ឆ្នាំរបស់ពួកគេឈ្មោះ Jack Blues។ អគារនេះមានក្លឹបកុមារ ផ្ទះបាយសម្រាប់ផ្គត់ផ្គង់ម្ហូបអាហារ និងបន្ទប់ទទួលភ្ញៀវធំទូលាយសម្រាប់ព្រឹត្តិការណ៍ឯកជន ស្ថិតនៅ West Village នៃទីក្រុង Manhattan វាក៏ជាជម្រករបស់តារាល្បីៗផ្សេងទៀត រួមទាំងតារាស្រី “Sex and the City” Sarah Jessica Parker និងតារាស្រី “Harry Potter” Daniel Radcliffe។
នេះបើយោងតាម Elle Décor បាននិយាយថា គ្រួសារ Bieber មានអចលនទ្រព្យជាច្រើនទៀតរួចហើយនៅអាមេរិក និងកាណាដា ដោយការទិញយកមានតាំងពីឆ្នាំ ២០១៨។ ផ្ទះដំបូងរបស់ពួកគេជាមួយគ្នាគឺនៅ Ontario ប្រទេសកាណាដា។ ពួកគេបានទិញអចលនទ្រព្យនេះក្នុងតម្លៃ ៥ លានដុល្លារក្នុងឆ្នាំ ២០១៨ ប៉ុន្មានសប្តាហ៍បន្ទាប់ពីភ្ជាប់ពាក្យ។
វិមានទំហំ ៨០០ ម៉ែត្រការ៉េនេះស្ថិតនៅលើដីប្រហែល ៤០ ហិកតា។ រួមជាមួយនឹងកន្លែងរស់នៅសំខាន់ៗ វារួមបញ្ចូលទាំងបន្ទប់ក្រោមដីស្រាដែលគ្រប់គ្រងសីតុណ្ហភាព ចើងរកានកម្តៅ រោងកុននៅផ្ទះ និងកន្លែងសង្កេតមើលទេសភាព។ នៅខាងក្រៅមានបឹងឯកជន ក្រោលសេះ កន្លែងជិះសេះ និងទីលានប្រណាំង។
ប្តីប្រពន្ធនេះបានទិញវិមានមួយទៀតនៅ Beverly Hills រដ្ឋ California ក្នុងតម្លៃ ៨,៥ លានដុល្លារក្នុងឆ្នាំ ២០១៩។ សាងសង់ក្នុងឆ្នាំ ១៩៣២ ផ្ទះទំហំ ៦០០ ម៉ែត្រការ៉េនេះមានបន្ទប់គេងចំនួនប្រាំ បណ្ណាល័យ បន្ទប់បញ្ចាំងភាពយន្ត បារ អាងហែលទឹក និងផ្ទះអាងហែលទឹក៕
