កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀងកូរ៉េខាងត្បូងនាង Ryujin បានឆ្លើយតបទៅនឹងវីដេអូឃ្លីបដ៏ល្បីមួយ ដែលបានចែកចាយ ពីការប្រគំតន្ត្រីសមាជិកក្រុម ITZY ថ្មីៗនេះ ដែលនាងត្រូវបានគេថត បាននូវសកម្មភាពមិនសមរម្យ របស់នាងនៅលើឆាកការប្រគំតន្ត្រី។
នាថ្ងៃទី ១៨ ខែកក្កដា នាង Ryujin បានធ្វើការផ្សាយផ្ទាល់ និងសុំទោសដល់អ្នកគាំទ្រ ចំពោះភាពចម្រូងចម្រាសលើវីដេអូឃ្លីប របស់នាងកំពុងទាញខោខ្លី របស់នាងពេលនៅលើឆាក។ តារារូបនេះបានលើកឡើងថា មនុស្សជិតស្និទ្ធនឹងនាងបាននិយាយជាមួយនាងអំពីហេតុការណ៍នេះ ដោយទទួលស្គាល់ថា នាងថែមទាំងត្រូវបានគេស្តីបន្ទោសចំពោះរឿងនេះទៀតផង ។
បន្ទាប់មក Ryujin បានពន្យល់ថា ឈុតលោតរបស់នាងខ្ពស់ពេក ដែលមិនត្រឹមតែបណ្តាល ឲ្យមិនស្រួលប៉ុណ្ណោះទេ ថែមទាំងបណ្តាលឲ្យ ឈឺចាប់ទៀតផង ។ ដូច្នេះ នៅពេលនោះ នាងបានលូកដៃចូលទៅក្នុងខោខ្លីរបស់នាង ដើម្បីទាញវាចុះ ដោយមិនដឹងថា វាអាចមើលទៅដូចអ្វីចំពោះអ្នកដទៃ ។
នាង Ryujin បានលើកឡើងថា នាងបានបន្ធូរបន្ថយការប្រុងប្រយ័ត្ន របស់នាងនៅលើឆាក ពីព្រោះនាងមានអារម្មណ៍ស្រួលពេក នៅពេលនៅជុំវិញអ្នកគាំទ្ររបស់នាង ហើយបានសុំទោសចំពោះទង្វើ «ដោយមិនគិត»។
នាងក៏បាននិយាយ អំពីមិត្តម្នាក់ ដែលបានធ្វើឲ្យនាងគិតគូរពីខ្លួនឯង ហើយថែមទាំងបានធ្វើឱ្យនាងសន្យាថា នាងនឹងមិនលូកដៃ ចូលទៅក្នុងខោរបស់នាង នៅទីសាធារណៈម្តងទៀតឡើយ។ នាង Ryujin បានសារភាពថា នាងមានអារម្មណ៍ខកចិត្ត ចំពោះខ្លួនឯងចំពោះហេតុការណ៍នេះ ។ ទោះជាយ៉ាងណាក៏ដោយ នាងក៏បានបង្ហាញពីស្មារតីកីឡាផងដែរ ដោយលេងសើចអំពីការយកកន្ត្រៃ មកជាមួយនៅពេលក្រោយ ជាជាងមានអារម្មណ៍ខ្មាស់អៀនចំពោះកំហុសតូចតាចរបស់នាង៕
