សិល្បៈ និង កម្សាន្ត

រូបភាពដ៏គួរឲ្យភ្ញាក់ផ្អើល របស់តារាចម្រៀងនាង Jennie ជាមួយបុរសអាថ៌កំបាំង បង្កឲ្យមានការសង្ស័យយ៉ាងខ្លាំង

កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា រូបភាពដ៏គួរឲ្យភ្ញាក់ផ្អើលរបស់កំពូលតារាចម្រៀងកូរ៉េខាងត្បូង នាង Jennie សមាជិកក្រុមតារាចម្រៀងនារីកូរ៉េខាងត្បូង BLACKPINK ជាមួយបុរសអាថ៌កំបាំងម្នាក់នៅលើលើបណ្តាញសង្គម Instagram បានបង្កឲ្យមានការសង្ស័យយ៉ាងខ្លាំង។

នៅថ្ងៃទី ១៩ ខែកក្កដា តារាចម្រៀង នាង Jennie បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយការបង្ហោះរូបភាពជាមួយបុរសអាថ៌កំបាំងម្នាក់ ប៉ុន្តែមុខរបស់គាត់ត្រូវបានគ្របដណ្ដប់ដោយរូបសញ្ញាបេះដូងពណ៌ស។

រូបភាពនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងចំណោមអ្នកលេងអ៊ីនធើណេត ដែលបង្កឲ្យមានការសង្ស័យអំពីអត្តសញ្ញាណរបស់បុរសអាថ៌កំបាំងនោះ។

យ៉ាងណាក៏ដោយ អ្នកខ្លះបានចង្អុលបង្ហាញថា នាង Jennie កំពុងបង្ហើបវីដេអូចម្រៀងនាពេលអនាគតសម្រាប់បទ “Less Than a Lover” ហើយការសង្ស័យបានចាប់ផ្តើមអំពីអត្តសញ្ញាណរបស់តារាសម្តែងដែលនាងបានជ្រើសរើស។ អ្នកខ្លះគិតថាវាអាចជា Byeon Woo Seok៕

Most Popular

To Top