ថៃ៖យោងតាមគ្រូបង្វឹក ក្រុមបាល់ទាត់ជម្រើសជាតិថៃ លោក Anthony Hudson បាននិយាយថា ការរៀបចំយ៉ាងហ្មត់ចត់ របស់ក្រុមបាល់ទាត់ជម្រើសជាតិ វៀតណាម ធ្វើឲ្យពួកគេក្លាយជាក្រុមដែលមានប្រៀបជាងគេ ក្នុងការគ្រងតំណែងជើងឯក នៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ASEAN Cup ឆ្នាំ២០២៦ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
វៀតណាមទើបតែបានបញ្ចប់ជំរុំហ្វឹកហាត់រយៈពេល ២ សប្តាហ៍នៅប្រទេសកូរ៉េខាងត្បូង។ ពួកគេបានឈ្នះការប្រកួតនៅពេលហ្វឹកហាត់ទាំង ៣ លើកទល់នឹងក្រុមដែលមានកម្រិតលំបាកកាន់តែខ្លាំងឡើង ចាប់ពីក្រុម K3 League រហូតដល់ក្រុម K League 1។
ក្រុមរបស់គ្រូបង្វឹក Kim Sang-sik គ្រោងនឹងលេងការប្រកួតមិត្តភាពចុងក្រោយមួយទល់នឹងមីយ៉ាន់ម៉ានៅថ្ងៃទី១៨ ខែកក្កដា មុនពេលចាប់ផ្តើមយុទ្ធនាការរបស់ពួកគេដើម្បីការពារតំណែងជើងឯកក្នុព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ASEAN Cup។
ក្រុមការពារតំណែងជើងឯកមួយនេះ មានក្រុមកីឡាករមានកម្លាំងស្ទើរតែពេញលេញ។ រួមជាមួយនឹងកីឡាករដែលមាន ទម្រង់លេងល្អ Nguyen Dinh Bac ថ្មីៗនេះបានពង្រឹងតំបន់ប្រយុទ្ធ ជាមួយកីឡាករកើត នៅប្រេស៊ីលពីររូបគឺ Do Hoang Hen (Hendrio) និង Nguyen Tai Loc (Geovane Magno) បានចូលរួមជាមួយនឹងកីឡាករដែលធ្លាប់ចូលសញ្ជាតិ Nguyen Xuan Son (Rafaelson)៕ l
