The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD កំពុងព្យាយាមទាញយកឳកាស
ក្នុងការប្រជែងកីឡាករខ្សែបម្រើ ឆ្នើមម្នាក់របស់ក្លឹប Roma ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ។
កីឡាករ Manu Kone ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Roma និងជាជម្រើសជាតិបារាំងផងក៏ធ្លាប់បានបង្ហាញជំហ
ក្នុងការបង្ហាញខ្លួនលេងនៅលីគកំពូលអង់គ្លេស។
កីឡាករវ័យ២៥ឆ្នាំរូបនេះបានចំណាយពេល២រដូវកាលមកហើយជាមួយនឹង Roma និងក្នុងនាមជាប្រធានក្រុមផងដែរ។
អំឡុងពេលនេះគាត់បង្ហាញខ្លួនបាន៨២ដងក្នុងនាមជាកីឡាករដ៏សំខាន់របស់ក្លឹបជួយឲ្យ Roma ឡើងដល់លេខរៀងទី៣ក្នុង
លីគកំពូលមានដល់ទៅ៧៣ពិន្ទុក្នុងដៃ៕
ប្រែសម្រួល៖ស៊ុនលី
