កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា អ្នកលេងអ៊ីនធើណេត មានការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីពួកគេជឿថា តារាចម្រៀងនាងHaerin សមាជិកក្រុមតារាចម្រៀងនារី NewJeans បានវះកាត់កែសម្ផស្ស បន្ទាប់ពីអ្នកគាំទ្រ ឃើញរូបភាពថ្មីៗលើបណ្តាញសង្គម ។
នាថ្ងៃទី ២១ ខែកក្កដា ក្រុមតារាចម្រៀងនារី កូរ៉េខាងត្បូង NewJeans បានវិលត្រឡប់មកវិញយ៉ាងគួរឲ្យភ្ញាក់ផ្អើលជាមួយសមាជិក ៤ នាក់ ក្នុងចំណោមខ្លឹមសារថ្មី មានរូបភាពថ្មីរបស់សមាជិកទាំងអស់។
រូបភាពមួយសន្លឹកបានបង្កឲ្យមានកំហឹង នៅពេលរូបភាពទាំងនោះត្រូវបានបង្ហោះ អ្នកលេងអ៊ីនធើណេតបានឃើញរូបភាពជាក់លាក់នេះ ហើយបានថតរូបជិតៗ ដោយជឿថា Haerin មាន veneers ជំនួសធ្មេញមុនរបស់នាង។ ដោយពិចារណាលើអតីតកាលរបស់ HYBE ជាមួយនឹងការផ្តល់ឲ្យ idol veneers វាបានបង្កឲ្យមានកំហឹងយ៉ាងខ្លាំងក្នុងចំណោមអ្នកលេងអ៊ីនធើណេត។
សម្រាប់មតិយោបល់ទាំងនោះ អ្នកប្រើប្រាស់អ៊ីនធើណេតបានវាយបកទៅលើការសម្រេចចិត្តរបស់ HYBE ដោយស្អប់ពីរបៀបដែលពួកគេបានធ្វើឲ្យ Haerin ប្តូរធ្មេញរបស់នាង ជាពិសេសដោយសារមនុស្សជាច្រើនយល់ថាធ្មេញរបស់នាងមានមន្តស្នេហ៍៕
