សិល្បៈ និង កម្សាន្ត

នាង Son Naeun សារភាពពីការតស៊ូរបស់នាង បន្ទាប់ពីចាកចេញពីក្រុមរបស់នាង ដើម្បីផ្ដោតលើការសម្ដែង

កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា នាង Son Naeun ជាតារាចម្រៀង និងតារាសម្ដែងម្នាក់ដែលបានចាកចេញពីក្រុមតារាចម្រៀងនារីកូរ៉េខាងត្បូង Apink របស់នាង ដើម្បីបន្តការសម្ដែង បានបង្ហាញពីអារម្មណ៍ពិតរបស់នាងអំពីសកម្មភាព របស់នាងក្នុងនាមជាតារាសម្ដែង។

នាថ្ងៃទី ២២ ខែកក្កដា ឆានែល YouTube Ha Ji Young បានបង្ហោះវីដេអូមួយដែលមាននាង Son Naeun អតីតសមាជិកក្រុម Apink។ វីដេអូនេះ នាង Son Naeun បានបើកចំហអំពីការលំបាក ដែលនាងបានប្រឈមមុខ ដោយសារតែត្រូវបានគេទទួលស្គាល់ថា ជាតារាចម្រៀង បានប្រែក្លាយជាតារាសម្ដែង។

នាង Son Naeun បានសារភាពដោយស្មោះត្រង់ថា ខ្ញុំតែងតែគិតថា មនុស្សទាំងនោះច្បាស់ជាវិនិច្ឆ័យខ្ញុំ។ ហើយដោយសារខ្ញុំដើមឡើយជាអ្នកចម្រៀង មានការយល់ឃើញបែបនោះ។ សូម្បីតែឥឡូវនេះ វាមិនបានបាត់ទៅវិញទាំងស្រុងទេ ។ នាងមានការព្រួយបារម្ភអំពីការយល់ឃើញរបស់សាធារណជន ចាប់តាំងពីនាងបានផ្លាស់ប្តូរពីតារាចម្រៀងទៅជាតារាសម្ដែង ដោយមិនបានចាប់ផ្ដើម ជាតារាសម្ដែងតែម្នាក់ឯងនោះទេ។

នាងបានបន្ថែមថា ការព្រួយបារម្ភទាំងនោះ មិនបានបាត់ទៅវិញទាំងស្រុង នាងបានខិតខំជៀសវាងការ គិតច្រើនអំពីរឿងទាំងនោះ។ នោះហើយជាមូលហេតុដែលខ្ញុំខិតខំធ្វើការ និងកែលម្អបន្ថែមទៀត។ ពេលខ្ញុំនៅលើឈុត ខ្ញុំព្យាយាមធ្វើឱ្យបរិយាកាសមានផាសុកភាព ដោយមានភាពរួសរាយរាក់ទាក់ និងញញឹមច្រើន ហើយបន្ទាប់ មកខ្ញុំមានអារម្មណ៍ថា ‘អ្ហា៎ រឿងនេះអាចគ្រប់គ្រងបាន’” ដែលនាំមកនូវអារម្មណ៍ធូរស្រាល។

ទន្ទឹមនឹងនេះ នាង Son Naeun ថ្មីៗនេះបានទាក់ទាញចំណាប់អារម្មណ៍ សម្រាប់តួនាទីរបស់នាងក្នុងរឿង ភាគថ្ងៃសុក្រ-ថ្ងៃសៅរ៍របស់ប៉ុស្តិ៍ទូរទស្សន៍ SBS ដែលមានចំណងជើងថា Agent Kim Reactivated។ ភាគទី ៨នៃរឿងភាគនេះបានកត់ត្រា ចំណាត់ថ្នាក់អ្នកទស្សនាទូទាំង ប្រទេសចំនួន ២៣.១ភាគរយ ដោយបានកំណត់កំណត់ត្រាផ្ទាល់ខ្លួនថ្មី ដ៏ល្អបំផុត និងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង៕

Most Popular

To Top